បន្ទាប់ពីកម្ពុជាបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធQR Code «ទប់ស្កាត់កូវីដ Stop Covid» កាលពីថ្ងៃទី២០ កុម្ភៈ គិតមកត្រឹមវេលាម៉ោង១១:៣០នាទី ថ្ងៃទី២៣ខែកុម្ភៈ នេះគឺ មានគ្រឹះស្ថានសាធារណៈនិងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រ ចំនួនជាង២៨៨០៩ កន្លែង បានចុះឈ្មោះបង្កើត QR Code សម្រាប់ប្រើប្រាស់ ។

ជាមួយគ្នានោះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅតែអំពាវនាវដល់ម្ចាស់អាជីវកម្មគ្រឹះស្ថាននានា និងសាធារណជន ចូលរួមប្រើប្រាស់ប្រព័ន្ធQR Code នេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕


