មន្រ្តី​នគរ​បាល​​ជាន់ខ្ពស់​​នៃអគ្គស្នង​កា​រ​ដ្ឋានន​គរបាល​​ជាតិ ជាង​១០០​នាក់ ចាក់​​វ៉ាក់​សាំង​​ការពា​រកូវីដ​១៩ នៅមន្ទីរ​ពេទ្យមិត្ត​ភាព​ខ្មែរ-សូវៀ​ត

  • មន្ត្រី​ន​គរបាលជាន់ខ្ពស់​នៃអគ្គស្នង​ការ​ដ្ឋានន​គរបាល​ជាតិ​ជាង១០០នាក់  កាល​ព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ បានអញ្ជើញ​មក​ចាក់​វ៉ាក់​សាំង ការពារកូវីដ ១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

    ក្នុងឳកាសអញ្ជើញ​ដឹកនាំនាយនគរបាលជាន់​ខ្ពស់ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នោះ ឯកឧត្ដម នាយឧត្តមសេនីយ៍ ឆៃ ស៊ី​ណា​រិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ថា កម្លាំង នគរបាលជាតិគ្រប់ផ្នែក និង​គ្រប់​អង្គ​ភាព​ពាក់ព័ន្ធទាំងអស់ មាន​ជំនឿ​ជឿ​ជាក់ លើវ៉ាក់សាំង ស៊ីណូហ្វាម របស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ហើយ​កម្លាំង​​នគរបាល​ជាតិទូទាំង​ប្រទេស​ប្រមាណ​​ជាង៦ ម៉ឺននាក់ ក៏បាន​ត្រៀម​ខ្លួនជា​រួច​ស្រេច​​ហើយ សម្រាប់ការទទួ​លយក​ការ​ចាក់​វ៉ាក់​សាំង​នេះ ដើម្បីការពារខ្លួន​ជៀស​ផុតពី​ជំងឺឆ្លងកូវីដ១៩ ក្នុង​ប្រតិបត្តិ​ការ​ការពារ​សន្តិសុខ សណ្ដាប់សាធារណៈជូនប្រជាពលរដ្ឋ ។

    ឯកឧត្ដម នាយឧត្តមសេនីយ៍ ក៏បាន សម្តែង នូវទឹកចិត្តសប្បាយរីករាយ និងរំភើប ដោយសារឃើញ ការយកចិត្តទុកដាក់ ពី​សំ​ណា​ក់ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលតែងតែគិតគូរអំពីបញ្ហាសុខទុក្ខ និងកិច្ចការពារសុវត្ថិភាពសន្តិ សុខ ជូនប្រជាជនកម្ពុ​ជា​ទាំងមូល។

    តាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានបង្ហាញថា គិតចាប់ពីថ្ងៃទី១០ រហូត ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួង​សុខា​ភិបាល​ បានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមរបស់ ចិន ជូនអ្នក ស្ម័គ្រចិត្ត បានចំនួន ៥៨៦០នាក់ហើយ ក្នុងនោះស្ត្រីមានចំនួន ១៩​៧​៦នាក់៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង