កំព​ង់​ឆ្នាំង ទទួល​បាន​ភ្ញៀវទេសចរ​ជាង​៨ពាន់​នាក់ អំឡុង​​ពេល​៣ថ្ងៃ​នៃពិធីបុ​ណ្យ​ចូលឆ្នាំ​ចិន

  • កំពង់ឆ្នាំង៖ រយៈពេល​៣​ថ្ងៃនៃ​ពិធីបុណ្យចូលឆ្នាំ​ចិន គិតចាប់ពីថ្ងៃទី១២ ដល់ទី១៤ ខែកុម្ភៈ ខេត្តកំពង់ឆ្នាំង ទទួល​បានភ្ញៀវ​ទេស​ចរ​ចំនួន ៨៥៦២នាក់ ក្នុងនោះអ្នកទេសចរជាតិ៨៥៥៣នាក់ និងអ្នកទេសចរបរទេស​ ៩នាក់ ។ នេះបើតាមអោ​យដឹង​ពី​របាយការណ៍របស់ មន្ទីរ​ទេស​​ចរ​ណ៍​ខេត្ត​កំ​ព​ង់​​​ឆ្នាំង​​​។

    មន្ទីរទេសចរ​ណ៍​ខេត្ត​កំ​ព​ង់​​​ឆ្នាំង​​​​​​ បានបញ្ជាក់ថា នៅគ្រប់គោលដៅទេសចរណ៍ក្នុងខេត្ត បានខិត​ខំ​អនុវត្ត​តាម​គោល​ណែនាំ​របស់​ក្រសួង​សុខា​ភិបា​ល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។

    ដោយឡែក ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់  មន្ទីរទេសចរ​ណ៍​ខេត្ត​កំ​ព​ង់​​​ឆ្នាំង​​​ បានឲ្យដឹងថា ជាទូទៅស្ថានភាពសន្តិសុខ ស​ណ្ដាប់​ធ្នា​ប់ មានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេ។

    គួរបញ្ជាក់ថា នាឱកាសពិធីបុណ្យ​ចូលឆ្នាំ​ប្រជាជនចិន-វៀតណាម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ១២ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជា​ទទួលបានភ្ញៀវទេសចរ​សរុបជិត៩០ម៉ឺននាក់ ។ ចំនួននេះមានការថយចុះ ២,២៣ភាគរយ បើធៀប​នឹងរ​យៈ​ពេលដូចគ្នា​ឆ្នាំ​២០​២០​៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង