អំឡុង​ពេល​ចូល​ឆ្នាំ​ចិន​​៤​ថ្ងៃ​ មាន​មនុស្ស​ជិត​១០០​នាក់​ស្លាប់​និង​របួស​ ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​

  • យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានអោយដឹងថារយៈពេល៤ថ្ងៃ អំឡុងពេលថ្ងៃបុណ្យចូលឆ្នាំចិនវៀតណាម ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែ កុម្ភៈ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើង៤៩លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ២១នាក់ស្លាប ខណៈមនុស្ស៧៦នាក់ទៀតរងរបួសធ្ងន់ស្រាល។

    របាយការណ៍ បានអោយដឹងទៀតថា បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ចំនួននេះមាន ការថយចុះករណី គ្រោះថ្នាក់១០ លើករីឯអ្នកស្លាប់ថយចុះ១៩នាក់ និងរបួសថយចុះ៤នាក់។ ក្នុងនោះខេត្តដែលមានចំនួនគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយមានមនុស្សស្លាប់ច្រើន រួមមាន កំពង់ចាម ស្វាយរៀង ព្រះសីហនុ ឧត្តរមានជ័យ និងបាត់ដំបង។

    មូលហេតុដែលបណ្ដាល ឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្បឿន មិនគោរពសិទ្ធិ, មិនប្រកាន់ស្តាំ ប្រជែងគ្រោះថ្នាក់ បត់គ្រោះថ្នាក់ ស្រវឹង កត្ដាយាន ភ្លើងសញ្ញា កត្ដាផ្លូវ ងងុយ និងប្រើទូរស័ព្ទដៃជាដើម៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង