វិទ្យា​ស្ថាន​បច្ចេក​ទេ​​សស​កម្ម​ភាព​មីន​បើក​វគ្គ​ហ្វឹក​ហ្វឺន​ពង្រឹង​សមត្ថភាព​ដឹក​នាំ​សម្រាប់​ប្រធាន​ក្រុម​និង​ប្រធា​នក​ង​ចល័ត​

  • កំពង់ឆ្នាំង ៖ វគ្គហ្វឹកហ្វឺនជំនាញពង្រឹងសមត្ថភាពដឹកនាំសម្រាប់ប្រធានក្រុម និង ប្រធានកងចល័ត ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តមហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់ ។

    មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់ បានគូស
    បញ្ជាក់ថា វគ្គហ្វឹកហ្វឺនពិសេសដែលរៀបចំនាពេលនេះ ដើម្បីពង្រឹងសមត្ថភាពជំនាញក្នុងការទទួលខុសត្រូវ លើកិច្ចការងារគ្រប់គ្រងរបស់ប្រធានក្រុម និង ប្រធានក្រុមកងចល័ត ។

    ឯកឧត្តមបានបញ្ជាក់ទៀតថា វគ្គនេះគឺជាវគ្គហ្វឹកហ្វឺនមួយដែលមានសារៈសំខាន់បំផុត ដែលទាមឲ្យសិក្ខាកាមទាំងអស់ អស់ត្រូវធ្វើការរៀបចំខ្លួន ពង្រឹងវិន័យខ្លួនឯង មានការតាំងចិត្ត និង ការលះបង់ខ្ពស់ ជឿជាក់លើសមត្ថភាពខ្លួនឯង ដើម្បីឈានទៅរកភាពជាអ្នកដឹកនាំ ប្រកបដោយភាពជាគំរូលើភាពអត់ធ្មត់ជាពិសេស ត្រូវពេញចិត្តនឹងការងារ ដែលខ្លួនបានបំពេញ។

    ឯកឧត្តមបានបញ្ជាក់ថា ក្រោយការបញ្ចប់វគ្គហ្វឹកហ្វឺននេះ សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះ ជំនាញ ពោរពេញដោយសមត្ថភាពខ្ពស់លើកិច្ចការបោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចូលរួមគ្រប់សកម្មភាពរំដោះកាកសំណល់សង្រ្គាម ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងធ្វើឲមានភាពងាយស្រួលក្នុងការអភិវឌ្ឍន៍សង្គមបន្តទៅមុខ ។ រាល់កិច្ចប្រតិបតិ្តការបស់យើងទាំងអស់គ្នាត្រូវតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ទាំងក្នុងពេលហ្វឹកហាត់ជាក់ស្តែង និង ក្នុងពេលបំពេញការងារនៅមូលដ្ឋានប្រកដោយសុវត្ថិភាពខ្ពស់ ។

    ឯកឧត្តម បានបញ្ជាក់ទៀតថា មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ហៅកាត់ថា ស៊ីម៉ាក់) គឺជាស្ថាប័នបោសសំ
    អាតមីន ឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ ដើម្បីអនុវត្តន៍អោយបានជោគជ័យនូវបេសកកម្ម “សង្រ្គោះជីវិត និងគាំទ្រការអភិវឌ្ឍន៍សំរាប់ប្រទេសកម្ពុជា” ស៊ីម៉ាក់បានដាក់ចេញនូវកម្មវិធីការងារគន្លឹះជាចំបងចំនួនបួនគឺ៖ កម្មវិធីស្រាវជ្រាវ និង កាត់បន្ថយបង្រួញផ្ទៃដីដែលមានមីន, កម្មវិធីបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, កម្មវិធីអប់រំផ្សព្វផ្សាយកាត់បន្ថយពីគ្រោះថ្នាក់គ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, កម្មវិធីហ្វឹកហ្វឺន និង ស្រាវជ្រាវការអភិវឌ្ឍន៍បច្ចេកវិជ្ជាលើវិស័យបោសសំអាតមីន។

    នៅក្នុងឱកាសនោះឯកឧត្តមហេង រតនា ប្រតិភូរាជរដ្ឋាភិបាល បានចែកថេប្លេតដល់សិក្ខាកាមចំនួន៥០នាក់ ក្នុងម្នាក់ចំនួន១គ្រឿង សម្រាប់ហ្វឹកហ្វឺនផងដែរ ។

    សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺនដែលបានរៀបចំឡើងនាពេលនេះមានសិក្ខាកាមចូលរួមចំនួន៥០នាក់ មកពីកងឯកភាពបោស
    សំអាតមីនដើម្បីអភិវឌ្ឍន៍ កងឯកភាពកំចាត់មីនទាំង៦ និង វិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ។វគ្គហ្វឹកហ្វឺននេះមានរយៈ២១ថ្ងៃ ដោយសិក្សាលើមេរៀនសំខាន់ៗចំនួន៧ ដូចជាការគ្រប់គ្រង ការបញ្ចូលទិន្ន័យក្នុងប្រព័ន្ធថេប្លេត និង បែបបទនីតិវិធី នៃការចូលនិវត្តន៍ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង