រង្វង់មូលរូបសំណាក​​​ទូក​ក្នុងក្រុង​កំពង់​ឆ្នាំង នឹងសម្ពោធជាផ្លូវការ​នៅថ្ងៃ​ស្អែក​នេះ

  • កំពង់ឆ្នាំង សួនច្បាររង្វង់មូលទូកដែលបានកសាងឡើងក្នុងអំឡុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំងនោះ អាជ្ញាធរ ខេត្ត គ្រោងនឹងធ្វើពិធីបុណ្យឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ថ្ងៃស្អែកនេះ ក្រោយពីបានសាងសង់រួចរាល់ ជាផ្លូវការ 

    មន្ត្រីរដ្ឋបាលខេត្តកំពង់ឆ្នាំង មួយរូបបានឲ្យដឹងថា  សួនច្បាររង្វង់មូលទូកត្រូវបានអាជ្ញាធរខេត្តសម្រេចសាងសង់នៅតំបន់អភិវឌ្ឍន៍ ថ្មីរបស់ខេត្ត ស្ថិតក្នុងសង្កាត់ខ្សាង ក្រុងកំពង់ឆ្នាំង ដែលបានសាងសង់ឡើងដើម្បីអបអរសាទរបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង កាលពីឆ្នាំឆ្នាំ២០១៩ ហើយនៅឆ្នាំ២០២០ រង្វង់មូលទូកនេះត្រូវបានរៀបចំដំណើរសាងសង់ និង កែលម្អសារឡើងវិញ ធ្វើឲ្យកាន់ តែប្រសើរជាងមុន ទាំងសោភ័ណភាព បរិស្ថាន និង ហេដ្ឋារចរនាសម្ព័ន្ធជុំវិញសួននេះផងដែរ

    មន្ត្រីរូបនេះបានបញ្ជាក់ថា សួនច្បាររង្វង់មូលទូកដែលបានសាងសង់នេះនឹងអាចឲ្យប្រជាពលរដ្ឋ មកលេងកំសាន្ត  និងហាត់ប្រាណ ស្រូប យកខ្សល់អាកាសដ៏បរិសុទ្ធ ព្រោះសួននេះមានលក្ខណៈធំទូលាយនិងមានបរិយាកាសល្អប្រសើរ និងបង្ហាញអំពីអត្តសញ្ញាណរបស់ អ្នក ខេត្តកំពង់ឆ្នាំងផងដែរ

    ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ ដោយលើកឡើងថា នេះជាសមិទ្ធិផលថ្មីមួយទៀត នៃការអភិវឌ្ឍន៍ ក្រោមការ ដឹកនាំរបស់ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង