កំពង់ឆ្នាំង៖រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះបានរៀបចំធ្វើពិធីជូនដំណើរដូនតា សុំសេចក្តីសុខសប្បាយដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង ក្រោយពីបញ្ចប់ពិធីបុណ្យភ្ជំបិណ្ឌ។

ពិធីនេះបានប្រព្រឹតទៅក្រោមអធិបតីភាពឯកឧត្តមឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តអភិបាលរងខេត្ត លោក លោកស្រីជាប្រទេស អនុប្រធានមន្ទីរ មន្ត្រីអ្នកមុខ អ្នកការ និង ពុទ្ធបរិស័ទ្ទយ៉ាងច្រើនកុះករ ។

ពិធីនេះដែរប្រារព្វធ្វើឡើងទៅតាមទំនាមទម្លាប់ ដោយមានការដង្ហែរសំពៅមាសសំពៅប្រាក់ចេញពីវត្តទេពធីតារាមឆ្ពោះទៅកាន់មាត់ទន្លេផ្សារក្រោម ដើម្បីបណ្តែតសំពៅនេះទៅតាមព្រះគង្គា ជូនដំណើរដូនតាត្រឡប់ទៅវិញ បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ ។

