ឧត្តម​សេនីយ៍​ទោ​ ខូវ​​ ​លី​ ​ណែ​នាំ​​ដល់​កម្លាំង​​នគរបាល​​ក្នុង​​ខេត្ត​ បន្ត​ពង្រឹង​​លើ​ការងារ​​ការពារ​​សន្តិសុខ សណ្តាប់​ធ្នាប់​​ ​ជូន​​ប្រជាព​ល​រដ្ឋ

  • លោក​​ឧត្តមសេនីយ៍ទោ​ ខូវ​ លី​ ស្នង​ការនគរបា​ល​ខេត្តកំពង់​​ឆ្នាំង បាន​ណែនាំ​​ដល់កម្លាំង​​នគរបាល​​ក្នុង​ខេត្ត​​ទាំ​​ង​អស់ ​ត្រូវ​ពង្រឹង​​ទៅ​លើ​ការ​ងារ​ការពារសន្តិសុខសណ្តាប់ធ្នាប់ជូន​ប្រជាពលរដ្ឋ ប្រមូល​ផ្តុំកម្លាំ​ង​​ប្រចាំការ២៤​ម៉ោងលើ២៤ម៉ោង ចេញ​ល្បាតចល័តជាប្រចាំ និងបន្ត​ផ្សព្វ​ផ្សាយ​ឲ្យបានសកម្មពី​ការ​អនុវត្ត​​​គោលនយោបាយ​ភូមិ ឃុំមានសុវត្ថិភាព ដើម្បីកាត់បន្ថយ​បទល្មើស​គ្រប់ប្រភេទ​ក្នុង​​មូលដ្ឋាន​។

    ការណែនាំនេះ ធ្វើឡើងនៅក្នុង​កិច្ចប្រជុំពិធីប្រជុំផ្សព្វផ្សាយ​ផែនការងារចាំបាច់មួយចំនួន​ នៅ​សាលប្រជុំ​ស្នងការ​​​ដ្ឋាន​នគរបាល​​ខេត្ត​កំ​ព​ង់​ឆ្នាំង ដោយ​មានការ​អញ្ជើញចូលរួម​លោក​ស្នង​ការរង​ និងលោក​អធិការ​នគរ​បាល​​​ក្រុង-ស្រុកទាំង​៨​ ។

    ជាមួយគ្នា​នោះ លោកឧត្តមសេនីយ៍ទោ​ ខូវ​ លី​ ក៏ជម្រុញដល់កម្លាំង​នគរបាល​ក្នុង​ខេត្ត​ទាំ​​ងអស់ ត្រូវផ្តល់​​សេវាសាធារណៈ​ជូន​ប្រជា​ពល​រដ្ឋ​ឲ្យ​​​បាន​​ទាន់ពេលវេលា និងចុះអនុវត្តរឹតបន្តឹងច្បា​ប់​ចរា​​ចរណ៍​​ផ្លូវ​គោក ជាដើម។​

     

     

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង