លោក ហឹង ចូច អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង គោរពជូនពរឯកឧត្តម ស្រ៊ន សំឫទ្ធី ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២១

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ លោក ហឹង ចូច អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រោសប្រទានពរ ជ័យសិរីមង្គល វិបុលសុខមហាប្រសើរជូនចំពោះឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង

ក្នុងសារជូនពរលោក ហឹង ចូច បានលើកឡើងថា ក្នុង ឱកាស បុណ្យចូល ឆ្នាំថ្មី ឆ្នាំសកល ២០២១ សូមឯកឧត្តម អភិបាលរងខេត្តទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺន យូរ និងសម្រេចជោគជ័យថ្មីៗថែមទៀត ក្នុងបេសកកម្មដ៏ ឧត្តុង្គឧត្តមចំពោះប្រជាជននៅទូទាំងខេត្តកំពង់ ឆ្នាំង។

សូមឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និងចៅៗ ជាទីស្រឡាញ់ ជួបតែសុភមង្គល វិបុលសុខ ព្រមទាំង ពុទ្ធពរ បួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង