កំពង់ឆ្នាំង៖ ឯកឧត្តមកែវ ពៅ ទីប្រឹក្សាក្រសួងសាធារណកការនិងដឹកជញ្ជូន តំណាងឯកឧត្តម ទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០
២០នេះ បានអញ្ជើញសួរសុខទុក្ខលោក ខ្លូត សុផុន ប្រធានការិយាល័យសេដ្ឋកិច្ចអភិវឌ្ឍន៍សហកមន៍ស្រុកទឹកផុស និងជាអតីតប្រធានការិយល័យសាធារណការនិងដឹកជញ្ជូនស្រុក ដែលបានរងគ្រោះថ្នាក់ចរាចរណ៍ពេលធ្វើដំណើរបំពេញ
ការងារនៅស្រុកទឹកផុស ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម កែវ ពៅ ទីប្រឹក្សាក្រសួង សាធារណាការនិងដឹកជញ្ជូន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរ សុខទុក្ខ ពីសំណាក់ឯកឧត្ត ទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនដែលជានិច្ចកាលឯកឧត្តម តែងតែបានគិតគូជានិច្ចចំពោះថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកទាំងអស់ គ្រប់ពេលវេលា ពិសេសនៅពេលដែលមន្រ្តីជួបការលំបាក និង រងគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ ។
ឯកឧត្តម បានមានប្រសាសន៍ផ្តាំផ្ញើ ឲ្យលោកខ្លួត សុផុត ខិតខំថែទាំសុខភាពអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ដើម្បីឲ្យឆាប់បានជាសះស្បើយ វិលត្រឡប់ចូលបម្រើការងារវិញ ។
ក្នុងឱកាសនោះ ឯកឧត្តម បាននាំយកថវិកាចំនួន១លានរៀលរបស់ឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល ផ្តល់ជូនដល់ លោកខ្លួត សុផុនផងដែរ ។
នៅក្នុងថ្ងៃដដែលនេះ ឯកឧត្តម កែវ ពៅ បានអញ្ជញសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ចំនួន៦នាក់ ក្នុងនោះមានមកពីស្រុកកំពង់ត្រឡាច ស្រុកកំពង់លែង ស្រុកទឹកផុសស្រុកបរិបូរណ៍ និង ស្រុកសាមគ្គីមានជ័យ ដោយឯកឧត្តមបានផ្តល់ជូនថវិកាក្នុងម្នាក់១០ម៉ឺនរៀលផងដែរ។
ឯកឧត្តម បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់គោរពច្បាប់ចរារចរណ៍ពិសេសគឺចេះអធ្យាស្រ័យយោគយល់គ្នាក្នុងពេលបើកបរនៅលើដងផ្លូវ ទើបយើងចូលរួមបានក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍បាន និង ដើម្បីសុវត្ថិភាពខ្លួនឯងផងដែរ ។
លោកខ្លួត សុផុន និង ប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមកែវ ពៅ តំណាង ឯកឧត្តម ទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល ដែលបានអញ្ជើញចុះមកសួរសុខដល់រូបលោក និង ពលរដ្ឋដែលរងគ្រោះថ្នាក់ចរាចរណ៍នាពេលនេះ ដែលបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ជាមួយនិងមន្រ្តីក្រោមឱវាត ការលំបាករបស់មន្រ្តីនៅថ្នាក់ក្រោម គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ៕