ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចអនុញ្ញាតឱ្យបើកដំណើរឡើងវិញនូវគ្រឹះស្ថានមត្តេយ្យសិក្សា និងសេវាថែទាំកុមារ សម្រាប់កុមារមានអាយុចាប់ពី៥ឆ្នាំឡើង នៅគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ នេះតទៅ។
ការសម្រេចបើកឡើងវិញនេះ បន្ទាប់ពីគ្រឹះស្ថានសិក្សាបឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សាទាំងរដ្ឋ និងឯកជនភាគច្រើន បើកដំណើរការឡើងវិញដោយរលូន ពុំមានហេតុការណ៍អ្វីកើតឡើងគួរឱ្យសម្គាល់នោះពាក់ព័ន្ធនឹងបញ្ហាសុខភាពរបស់បុគ្គលិក និងសិស្សានុសិស្ស និងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងគ្រឹះស្ថានសិក្សានោះទេ៕
