កំពង់ឆ្នាំង ៖ គិតត្រឹមព្រឹកម៉ោង៧ ថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២០នេះ អ្នកពុលស្រាស នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានកើនឡើងដល់៦៤នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន៤នាក់។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណជាង៤ រសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ មានមនុស្សប្រុស ស្រីជាច្រើននាក់ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ត្រូវបានដឹកមកសង្រ្គោះបន្ទាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ជាបន្តបន្ទាប់ ដោយសារពួកគាត់មានអាការ:ឈឺក្បាល វិលមុខ តឹងទ្រូង ថប់ដង្ហើម និង ក្អួតចង្អោរយ៉ាងខ្លាំង ក្រោយពីពួកគាត់នាំគ្នាផឹកស្រាស និង ស្រាថ្នាំ ពេលកំដរបុណ្យសព ។ ដោយឡែក អ្នកដែលមានអាការៈធ្ងន់ធ្ងរបានបញ្ជូនបន្តទៅសង្រ្គោះនៅភ្នំពេញ ៕


