នគរបាលក្រុងកំពង់ឆ្នាំង ឃាត់ខ្លួនអ្នកបើកបររថយន្តម្នាក់បើកបរក្នុងស្ថានភាពកំពុងមានផ្ទុកនូវសារធាតុញៀន

កំពង់ឆ្នាំង៖ កម្លាំងរបស់អធិការនគរបាលក្រុងកំពង់ឆ្នាំង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ សហការជាមួយកម្លាំងការិយាល័យ ចរាចរណ៍ផ្លូវគោកខេត្ត បានធ្វើការត្រួតពិនិត្យអនុវត្ត និងផាកពិន័យនៅចំណុចផ្លូវបំបែក មុខក្រុមហ៊ុនអគ្គីសនី បានពិនិត្យនិងធ្វើតេស្ត(ទឹកនោម) អ្នកបើកបររថយន្តម្នាក់បើកបររថយន្ត ដោយនៅក្នុងស្ថានភាពកំពុងមានផ្ទុកនូវសារធាតុញៀន ។

នគរបាលក្រុងកំពង់ឆ្នាំង បានអោយដឹងថា អ្នកបើកបររថយន្តដែលមានផ្ទុកនូវសារធាតុញៀននោះ មានឈ្មោះឃុន ពេជ្រ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មុខរបរ បើកបររថយន្ត។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនកសាងសំណុំ រឿងតាមនីតិវិធី ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង