កំពង់ឆ្នាំង៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៧និង៣០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបជាក់ស្ដែងករណីជួញដូរ ដោយខុសច្បាប់នូវសារ
ធាតុញៀន នៅលើផ្លូវជាតិលេខ៥ ចំណុចផ្លូវវាងភូមិផ្សារត្រាច និងស្រុកឧត្តុង ស្ថិតក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
លោក ហ៊ុល វាសនា បានឲ្យដឹងថា ក្នុងប្រតិបត្តិការណ៍នេះ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្នុងនោះម្នាក់ឈ្មោះ ជុំ ប៊ុនតិច ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ:កម្មករ រស់នៅភូមិគីឡូម៉ែត្រលេខ១០ សង្កាត់ស្វាយប៉ាក ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ និងម្នាក់ទៀតឈ្មោះម៉ៅ វិសាល ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងចាក់សាក់ រស់នៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងមួយចំនួនរួមមានថ្នាំញៀន១កញ្ចប់ទម្ងន់៧,៩៥g ,ម៉ូតូ ១គ្រឿង,និងទូរសព្ទ ១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនិតិវិធី ៕