កំពង់ឆ្នាំង ៖ ផ្លូវប្រវែងជាង១២គីឡូម៉ែត្រ ចាប់ពីចំណុចផ្សារក្តុលឆ្ពោះទៅកាន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកធ្លាក់ស្រែអំពិល ស្ថិតនៅឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ត្រូវបានអាជ្ញាធរខេត្តកំពង់ឆ្នាំង ធ្វើពិធីក្រុងពលីបើកការដ្ឋានជួសជុល កាលព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ ព្រមទាំងមានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញវិញខេត្តផងដែរ ។
ឯកឧត្តម បានបញ្ជាក់ទៀតថា កន្លងមកនេះ ផ្លូវមួយខ្សែនេះជួបការលំបាកជាខ្លាំងដោយប្រជាពលរដ្ឋមិនអាចមកលេងកម្សាន្តបានស្រួលនោះទេ គឺផ្លូវមានទំហំតូច ជង្ហុកច្រើន និង កន្លែងខ្លះទឹកហូរកាត់ផ្តាច់ផ្លូវមិនអាចធ្វើដំណើរទៅបាននោះទេ ហើយបើទោះបីជាអ្នកទេសចរណ៍ចង់ទៅលេងក៍ពិបាកទៅដែរ ។
ឯកឧត្តមអភិបាលខេត្ត បានរំពឹងថា ផ្លូវមួយខ្សែនេះក្រោយពីជួសជុលកែលម្អរួចរួចនឹងអាចទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើនមកលេងកម្សាន្តនៅតំបន់ទេសចរណ៍ដ៍ស្រស់ស្អាតមួយនេះ ។