ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជាមួយកងកម្លាំងស្នងការនគរបាលខេត្ត កងពលតូចថ្មើរជើងលេខ៥១ កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងតំបន់ប្រតិបត្តការសឹករងខេត្ត អាជ្ញាធរស្រុកមង្គលបូរី កាលពីថ្ងៃទី៣០ កញ្ញា បានចុះជួយច្រូតស្រូវលិចទឹក របស់ប្រជាពលរដ្ឋ ៤,៥ហិកតា នៅភូមិបល័ង្គជ្រៃ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ៕