រយៈ​ពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យភ្ជុំ​បិណ្ឌ ខេត្តកំពង់​ឆ្នាំង​​មាន​ភ្ញៀវ​ទេសចរណ៍​​មកលេងកម្សាន្ត​​ជាង​៨ម៉ឺន​​នាក់​

  • កំពង់ឆ្នាំង ៖ រយះពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជំបិណ្ឌ ពោលគិត​ចាប់ពីថ្ងៃ​​ទី១៦ ដល់ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ២០២០​ ​​មានភ្ញៀវ​ទេសចរណ៍​មកលេង​នៅតាម​រមណីយដ្ឋាន​នានា ក្នុងខេត្តកំពង់ឆ្នាំង ចំនួន៨៥ ៥៩៧នាក់ មានការកើនឡើងប្រមាណជា៣០ភាគរយ បើប្រៀបធៀប​នឹងរយៈ​ពេល​ដូចគ្នាកាល​ពីឆ្នាំ​​​២០១៩​​​​ ។ នេះបើតាមការ​បញ្ជាក់ឲ្យដឹង​ពីលោក សេង សាលី ប្រធានមន្ទីរទេសចរណ៍​ខេត្តកំពង់ឆ្នាំង ។
    លោក សេង សាលី បានឲ្យដឹងថា ក្នុងរយះពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជំបិណ្ឌនេះ មានភ្ញៀវទេសចរណ៍មកលេងនៅតាមរមណីយ​ដ្ឋាននានា ក្នុង​ខេត្ត​​កំពង់​​ឆ្នាំងចំនួន៨៥ ៥៩៧នាក់ ។ នៅថ្ងៃទី១៦ កញ្ញា មានភ្ញៀវមកលេងចំនួន១៥ ៩៩៥នាក់ ថ្ងៃទី១៧ កញ្ញា មានភ្ញៀវទេសចរណ៍មកលេងចំនួន​​៣០១០៤​នាក់​ និង នៅថ្ងៃទី១៨ កញ្ញា មានភ្ញៀវទេសចរណ៍មកលេង ចំនួន៣៩ ៤៩៤នាក់ ។ ក្នុងនោះភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួន១១នាក់ផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង