ភូមិ​ចំនួន​៤៥ ក្នុង​ខេត្តកំពង់​ឆ្នាំង ទទួល​បាន​គម្រោង​ទឹកស្អាត​និងអនា​ម័យ គាំទ្រ​ដោយ​សាធាររណរដ្ឋឆែក ​និងអង្គការLWD

  • កំពង់ឆ្នាំង ៖ ភូមិចំនួន៤៥ស្ថិតនៅក្នុស្រុកទឹកផុស និង ស្រុកសាមគ្គីមានជ័យ របស់​ខេត្តកំពង់ឆ្នាំង នឹង ទទួលបាន​គម្រោង ទឹកស្អាត​និង​អនា​ម័យ​​ ដែលគម្រោង​នេះគាំទ្រ​ដោយ ដោយសាធាររណរដ្ឋឆែកនិង អង្គការ LWD ។ ការប្រកាសដាក់ចេញជាផ្លូវការ នៃការអនុវ​ត្តគម្រោង​​នេះ គឺ​បាន​​ធ្វើ​ឡើង​​កាលពីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោក វ្លាស់ទីមីល តេសារ ភារធា​រី​​​ស្តី​ទី​ស្ថាន​ទូតសាធាររណរដ្ឋឆែក និង លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ។

    លោក វ្លាស់ទីមីល តេសារ ភារធារីស្តីទីស្ថានទូតសាធាររណរដ្ឋឆែក បានឲ្យដឹងថា នៅថ្ងៃនេះ សាធារណរដ្ឋឆែក​បាន​ដាក់​ចេញ​ជាផ្លូវ​ការនូវ​គម្រោងសហត្របតិបត្តិការ អភិវឌ្ឍន៍​ថ្មី ដោយ​ផ្តោតលើការធ្វើឲ្យប្រសើរ​ឡើង​នូវវិស័យទឹកស្អាតនិងអនាម័យ​នៅក្នុងខេត្តកំពង់ឆ្នាំង ។គម្រោង​នេះ​មាន​រយៈពេល៤ឆ្នាំ ប្រជាពលរដ្ឋដែលទទួល​ផលនៃការអនុវត្តគម្រោងនេះ មានចំនួន៩៦៦២គ្រួសារ ស្ថិតក្នុងភូមិ​គោលដៅចំនួន៤៥ ក្នុង​ស្រុក​សាមគ្គីមានជ័យ និង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ដែលបានទទួលទឹកស្អាត​យកម​កប្រើប្រាស់ ។

    លោកភារធារីស្តីទីស្ថានទូតសាធាររណរដ្ឋឆែកបានឲ្យដឹងទៀតថា ទឹកស្អាតនិងអនាម័យ ជាអទិភាពមួយ របស់សាធារណរដ្ឋឆែក​នៅកម្ពុជា ហើយ​យើងចាត់ទុកថា ការផ្គត់ផ្គង់ទឹកស្អាត មានសុវត្ថិភាព ជាធាតុដ៏សំខាន់សម្រាប់សុខភាពប្រជាជន ។ប្រសិនបើទឹកមិន​មាន​គុណភាព​សម​ស្របទេនោះវានឹងបង្ករបញ្ហាសុខភាពធ្ងន់ធ្ងរ ។ ដូចនេះការសំអាតអនាម័យត្រឹមត្រូវ ពិតជាចាំបាច់ ដែលអាចជួយយើងឲ្យចៀសផុត នូវ​ជំងឺ​ឆ្លង​ផ្សេងៗ ដែលនឹងធ្វើឲ្យប្រជាជនមានសុវត្ថិភាពនិងសុខភាពល្អ ។

    ជាមួយគ្នានោះ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បាន​សម្តែងនូវអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះកិច្ច​សហការ ក្នុងការគាំទ្រ​របស់​សាធាររណរដ្ឋឆែកនិង អង្គការLWD ដែលបានគិតគូអំពីសុខភាពប្រជាពលរដ្ឋនៅជនបទ តាមរយៈគាំទ្រឲ្យ​មានគម្រោង​ទឹស្អាតនេះឡើង ដើម្បី​ជួយដ​ល់ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ។

    លោកអភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ទៀតថា បច្ចុប្បន្នខេត្តកំពង់ឆ្នាំង មានក្រុមការងារបចេ្ចកទេស វិស័យផ្គត់ផ្គង់ទឹកស្អាត និង អនា​ម័យ ថ្នាក់ខេត្ត ក្រុង ស្រុក ឃុំសង្កាត់ ដែលសកម្មភាពនេះ ជាចំណុចមួយ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាខ្លាំង ដោយ​បាន​កំណត់​ដាក់់ចេញជាផែនការជាតិរហូតដល់ឆ្នាំ២០៥០ធ្វើយ៉ាង​ណាអោយបជាពលរដ្ឋនៅជនប​ទទាំង​អស់ទទួលបានទឹកស្អាតនិងអនាម័យ​ប្រើប្រាស់​១០០ភាគរយ ។

    អនាម័យជនបទ ជាបញ្ហាប្រឈមដ៏ធំមួយក្នុងវិស័យសុខភាពសាធាណៈ ប្រជាពល រដ្ឋនៅក្នុងសហគមន៍ ។ ការប្រតិបត្តិអនាម័យឲ្យបាន​ជា​ប្រចាំ​នឹងឈានទៅធ្វើការផ្លាស់ប្តូរ ទម្លាប់ ពីការរស់នៅគ្មានអនាម័យ ឲ្យក្លាយជាការរស់នៅមានអនាម័យ ដើម្បីលើកម្ពស់សុខភាពសាធារណៈ និងជីវភាពរស់នៅរបស់ពួកគាត់ឲ្យមានភាពប្រសើរឡើងនៅតាមសហគមន៍ទូទាំងខេត្ត ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង