លោកអម សុភា អភិបាលរងខេត្តកំពង់ ឆ្នាំងនិងលោកស្រី អញ្ជើញទៅដាក់បិណ្ឌ វេនទី៣នៅវត្តព្រះជ័យឥន្ទ្រា ស្រុកបរិ បូរណ៍

  • កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសៅរ៍ ៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០នេះ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងនិង លោកស្រី ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជ
    ការ នៅក្នុងអង្គភាពចំនួន៧ បានអញ្ជើញទៅដាក់បិណ្ឌវេនទី៣ នៅវត្តព្រះជ័យឥន្ទ្រា ស្ថិតក្នុងភូមិកំព្រង ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

    លោកអម សុភា អភិបាលរងខេត្តកំពង់ ឆ្នាំងនិងលោកស្រី ព្រមទាំងមន្ត្រីរាជការបាននាំយកបច្ច័យចំនួន៥ ០០៤ ០០០រៀលនិងទ័យវត្ថុមួយចំនួនទៀតប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តព្រះជ័យឥន្ទ្រា ទុកសម្រាប់ចាត់ចែងទៅតាមតម្រូវការក្នុងទីអារាមនិងបានជូនថវិកាដល់តាជី យាយជីផងដែរ ។

    លោកអម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងនិងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនិងប្រជាពុទ្ធបរិស័ទ្ទ បានធ្វើពិធីបង្សុកូល និង រាប់បាត ឧទ្ទិសកុសល្យ ដល់វិញ្ញាណក្ខន្ធជីដូនជីតា ញាតិកាទាំង៧សន្តាន និង ឧទ្ទិសកុសល្យដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ស្នេហាជាតិដែលបានលះបង់ជីវិតក្នុងបុព្វហេតុជាតិ មាតុភូមិបានទៅកាន់សុខកត្តិភពកុំបីអាក់ខានឡើយ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង