កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋពុទ្ធិបរិស័ទនានាទូទាំងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកទីវត្តអារាមនានា នៅគ្រប់ទីកន្លែង ដើម្បីចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ តាមទំនៀមទម្លាប់ប្រពៃណីនៃព្រះពុទ្ធសាសនា ដើម្បីចូលរួមជាមួយប្រជាពុទ្ធរិស័ទ្ទ រដ្ឋបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយឯកឧត្តម ឈួរ ច័ន្ទឌឿន ជាអភិបាលខេត្ត និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត នៅថ្ងៃ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមកាន់បិណ្ឌវេណទី១នៅវត្តអារញ្ញិការាម ស្ថិតនៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។