ឃាត់​ខ្លន​ជន​សង្ស័យ​៤នាក់ ​ជា​មុខសញ្ញាជួញ​ដូរ និង​ប្រើប្រាស់​សាធាតុ​ញៀន នៅ​ស្រុក​រលា​ប្អៀរ​

  • កំពង់ឆ្នាំង៖ នៅព្រឹក​ថ្ងៃទី៣០ ខែ​កក្កដា ឆ្នាំ២០​២០ វេលា​ម៉ោង ៨​និង ៣០​នាទី កម្លាំង​នគរបាល​ជំនាញ នៃ​អធិការ​ដ្ឋាន​ស្រុករលា​ប្អៀរ បាន​សហ​ការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជ្រៃបាក់ ធ្វើការឃាត់​ខ្លួនមុខ​សញ្ញាជួញដូរ និងប្រើ​ប្រាស់​សាធាតុ​ញៀន​ បាន​ចំនួន ៤នាក់ នៅចំណុ​ច​ផ្ទះមួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​ថ្មី ឃុំជ្រៃ​បាក់ ស្រុក​រលា​ប្អៀរ ខេត្តកំពង់​ឆ្នាំង។
    ជន​សង្ស័យ​ទាំង ៤​នាក់ រួម​​មាន​​ទី១- ឈ្មោះ សុទ្ធ វុទ្ធី ភេទ​ប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិ​ទី៣ សង្កាត់​ខ្សាម ក្រុងកំពង់​​ឆ្នាំង​​ជាមុខ​សញ្ញា​​ជួញ​​ដូរ​​និង​​ប្រើប្រាស់​​​​​គ្រឿងញៀន ទី២- ឈ្មោះ ម៉ាន ហ្វាស៊ី ភេទ​​ប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិ​ព្រៃខ្មែរ ឃុំរលា​ប្អៀរ ស្រុករ​លា​ប្អៀរ​ជាមុខ​​សញ្ញា​ប្រើប្រាស់​គ្រឿង​ញៀន  ទី៣ ឈ្មោះ យន់ ឧត្តម ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិផ្សារ​ឆ្នាំង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន
    និងទី៤- ឈ្មោះ ហុង ដាលីន ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន)។
    ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចដកហូតបាន ម្សៅក្រាមពណ៌សថ្លាចំនួន ៥កញ្ចប់ ម៉ូតូម៉ាកស្មាស់វី ១គ្រឿង ទូរស័ព្ទដៃចំនួន ៣គ្រឿង និង​ឧបករ​ណ៍​ជក់​មួយ​ចំនួន។បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដេីម្បីបន្តនីតិវិធី៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង