ឯក​ឧត្តម ត្រាំ​ អុីវ​តឹក អញ្ជើញ​ប្រកាស​តែង​តាំង​និង​កែ​សម្រួល​​សមាស​ភាព​​ក្រុម​ការងារ​​គណបក្ស​​ប្រជាជន​​កម្ពុជា​ចុះ​មូលដ្ឋាន​​ស្រុក​ និង​ឃុំ​ទាំង​​៩ ​ក្នុង​ស្រុកកំពង់​លែង​

  • កំពង់ឆ្នាំង៖ នាព្រឹក​ថ្ងៃទី​០៤ ខែកក្ក​ដា ឆ្នាំ២០​២០ នៅទីស្នាក់​ការគណបក្សប្រជាជន​កម្ពុជា​ស្រុកកំពង់​លែង ខេត្តកំពង់​ឆ្នាំង បាន​រៀប​ចំពិធីសំណេះ​សំណាល និងប្រកាសសេចក្តី​សម្រេ​ច​តែងតាំង និងកែសម្រួលសមាសភាពក្រុម ការងារ​គណបក្ស​ចុះ​មូល​ដ្ឋាន​​ស្រុក និងឃុំទាំង០៩ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្រោម​អធិបតីភាពដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អុីវតឹក ទេស​រដ្ឋ​មន្ត្រី​​ទទួលបន្ទុក​បេសកកម្ម​ពិសេស និងជា​ប្រធាន​ក្រុមការងារ​គណបក្សចុះ​មូលដ្ឋាន​ស្រុក​កំពង់​លែង រួម​ជាមួយ ឯកឧត្តម លោក​ជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិកក្រុម​ការងារ​គណបក្សថ្នាក់​កណ្តាល ថ្នាក់​ខេត្ត ថ្នាក់​ស្រុក ចុះជួយ​ឃុំ សរុប​ប្រមា​ណ ២៨០នាក់។
    ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការតែងតាំង និងកែសម្រួល តួនាទីភារកិច្ច និងសមាស​ភាពក្រុម​ការងារ​គណ​បក្ស​​តាំង​ពីថ្នាក់​​ជាតិ រហូតដល់មូលដ្ឋានភូមិ -ឃុំ គឺដើម្បីធានានូវ​ប្រសិទ្ធភាព​ដឹកនាំ​គ្រប់គ្រង និងពង្រឹង​សមាជិក​គណបក្ស ឱ្យ​បាន​​ទាំងបរិមាណ និងគុណភាព និងរឹងមាំទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ឆ្លើយ​តប​និងសំណូម​ពរ​ភារ​កិច្ច​ដ៏​ពិសិដ្ឋ​នាពេល​ខាងមុខ គឺជ័យជម្នះ​ក្នុងការ​បោះឆ្នោត​សកល ឆ្នាំ២០​២៣។​
    ក្នុង​ឱកាស​នោះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បានមាន​ប្រសាសន៍​លើកឡើង​ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេច​អគ្គមហា​សេ​នា​ប​​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ​រាជា​ណាចក្រកម្ពុជា និងជាប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា តាម​កម្មវិធី​នយោ​បា​យ​​យុទ្ធសាស្ត្រចតុកោណ​ដំណាក់កាលទី៤ និង​នយោ​បាយ ឈ្នះ​ឈ្នះ បាន​ធ្វើឱ្យប្រទេស​ជាតិ មាន​សន្តិ​ភាព​ ស្ថេរភាព​ពេញ​លេញ​ បាន​ផ្តល់​ឱកាសឱ្យប្រទេសកម្ពុជាយើងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា ដោយ​ឡែក​ស្រុក​កំពង់លែង នាពេលថ្មីៗកន្លងមកនេះក្រុម​ការងារគណបក្ស និងក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន មកពី​ថ្នាក់​ជាតិ​ និង​ថ្នាក់ខេត្ត បានរួមគ្នា​កសាងនូវសមិទ្ធផលធំៗ ជាច្រើនកន្លែង​ក្នុងស្រុក ដែល​ជាតម្រូវកា​រអាទិភាព​រ​បស់ប្រជាពលរដ្ឋ។
    សមិទ្ធផល​ទាំងនេះ បានបង្ហាញ​ឱ្យឃើញ​យ៉ាងច្បាស់ ពីការយក​ចិត្តទុក្ខដាក់​ចំពោះ​សុខទុក្ខ ជីវភាព​​រស់​នៅ​របស់​បង​ប្អូន​ប្រជា​ពលរ​ដ្ឋ ទូទាំង​ស្រុកកំពង់​លែង ដើម្បីលើកស្ទួយ​កម្រិតជីវភាពរស់នៅប្រចាំថ្ងៃឱ្យ​កាន់​តែមាន​ភាព​ល្អប្រសើ​រ​ឡើង​។
    ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​លើកឡើង​អំពីផល​ប៉ះពាល់​ដែលបណ្តាល​មកពីជំងឺ​ Covid-19 ដែល​បាន​ជះឥទ្ធិពល​ដល់​ពិភពលោកទាំងមូល ក៏ដូចជាប្រទេស​ក​​ម្ពុជា ជូនដល់​សមាជិក សមាជិកា ឱ្យបានជ្រាប​ផងដែរ៕​

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង