កំពង់ឆ្នាំង ៖ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ បានកោះអញ្ជើញអ្នកបើកបររថយន្តដឹកកម្មកររោងចក្រចំនួន១០២នាក់ នៅក្នុងស្រុកសាមគ្គីមានជ័យ មកស្តាប់ការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។
ជាមួយគ្នានោះ លោកវរសេនីយ៍ឯក ហ៊ុល វាសនា អនុប្រធានការិយាល័យកណ្តាល ក៏បានថ្លែងថា ករណីគ្រោះថ្នាក់ចរាចរណ៍ នៅតែបន្តកើតមានឡើងលើកម្មករនិយោជិត នៅពេលធ្វើដំណើរ ឬ ដោយមធ្យោបាយផ្សេងៗ ក្នុងនោះរថយន្តដឹកកម្មករនិយោជិតមួយចំនួន ត្រូវបានកែច្នៃចេញពីរថយន្តដឹកទំនិញទៅជារថយន្តដឹកកម្មករ ជាហេតុធ្វើឱ្យមិនស្របទៅតាមលក្ខណៈ បច្ចេកទេស ។ ដូចនេះអ្នកបើកបរទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិសេសនៅទីប្រជុំជន ដែលមានមនុស្សធ្វើដំណើរនិងឆ្លងកាត់ច្រើនក្នុងពេលបើកបរត្រូវចេះយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ត្រូវយករថយន្តរបស់ខ្លួនទៅត្រួតពិនិត្យលក្ខណ:បច្ចេកទេសឲ្យបានត្រឹមត្រូវ និង ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។