មេបញ្ជា​ការ​កង​ទ័ព​ជើង​គោក បក​ស្រាយ​​ចម្ងល់​មួយ​ចំនួន​ទាក់ទង​នឹង​រថយន្តចំនួន​ ២៩០​គ្រឿង ដែល​ប្រគល់​ជូន​ដល់​អង្គភាព​ចំណុះ​ឲ្យកង​យោ​ធពល​ខេម​រភូមិន្ទ ​និង​នគរ​បាល​ជាតិ​

  • ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងកងយោធពល​ខេមរ​ភូមិន្ទ  បានបញ្ជាក់​ថា រថយន្ត​ចំនួន២៩០គ្រឿង ដែល​បាន​ប្រគល់​ជូនដល់អង្គភាពចំនួន ២៤ ចំណុះ​អោយកង​យោធ​​ពល​ខេមរភូមិន្ទ និងអគ្គ​ស្នងការ​ដ្ឋាននគរ​បាល​ជាតិនេះ បាន​មក​ការ​ចូលរួម​ថវិកា​របស់​សប្បុរស​ជន និងក្រុមហ៊ុន​ឯក​ជន​​នានា តាមរយៈសម្តេចតេជោ ហ៊ុន សែន  និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនមែន​ជាជំនួយ​របស់​ភាគីចិនដូចការ​លើក​ឡើងរបស់អ្នកវិភាគមួយចំនួននោះឡើយ។

    ការបញ្ជាក់​ដូចនេះ​បាន​ធ្វើឡើង​នៅ​ក្នុងពិធីប្រគល់និងទទួលរថយន្តដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពី​ថ្ងៃទី​១៨​ ខែមិថុនា ឆ្នាំ២០២០។

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានច្រានចោលទាំងស្រុងចំពោះការវិភាគបំភ្លៃពីសំណាក់​អ្នកវិភាគ​មួយចំនួន ដែលបានលើកឡើងថា ការ​ទិញ​រថយន្តទាំងនេះបានប្រើប្រាស់ថវិកាជាតិជាដើម។

    គួរបញ្ជាក់ថា រថយន្តទាំង២៩០គ្រឿងនេះ​ត្រូវបានកម្ពុជាកម្មង់ទិញ​ពីប្រទេសចិន​តាំងពីពាក់​កណ្តាលឆ្នាំ២០១៩​មកម្ល៉េះ ពោលគឺនៅមុនពេល​មានការ​ផ្ទុះឡើងនៃជំងឺកូវិដ១៩ ប៉ុន្តែទើប​បញ្ជូន​មកដល់​កម្ពុជាកាលពី​ប៉ុន្មានថ្ងៃមុននេះ ។ ការរថយន្តចំនួន២៩០គ្រឿង ជូនដល់អង្គភាពចំនួន ២៤ ចំណុះ​អោយ​កង​យោធពល​ខេមរ​ភូមិន្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិ គឺដើម្បីទុកបម្រើដល់​ការងារ​ការពារជាតិ និងរក្សា​សន្តិ​សុខទូទៅ ដល់ប្រជា​ពល​រដ្ឋ​ទូទាំងប្រទេស៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង