កំពង់ឆ្នាំង ៖ លោកជំទាវ កុប ម៉ារីយ៉ាស់ តំណាងរាស្រ្ដមណ្ឌលខេត្តកំពង់ឆ្នាំង នាថ្ងៃទី២១ ខែ មេសា ឆ្នាំ២០២០ បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបានអញ្ជើញពិនិត្យមើលស្ថានភាពទូទៅ នៅស្រុកកំពង់លែង ផងដែរ ។
នៅក្នុងឱកាសនោះលោកជំទាវកុប ម៉ារីយ៉ាស់ បានឧបត្ថម្ភសាប៊ូចំនួន៣២ដុំ ទឹកអាល់កុលចំនួន៣០ដប ម៉ាស់ចំនួន ១៥០ម៉ាស់ ថ្នាំផ្តាសាយ និង ថវិកាចំនួន២០.០០០០រៀល។

