ឯកឧត្តម ម៉ម ឈឿម ទីប្រឹក្សាក្សាក្រសួងព័ត៌មាននិងជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង រួមនិងមន្រ្តីក្រោមឱវាទរបស់មន្ទីរចំនួន៤១នាក់ បានស្ម័គ្រចិត្តចូលរួមវិភាគទាន ជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយបរិច្ចាគប្រាក់បៀវត្សប្រចាំខែ ដែលមានទឹកប្រាក់សរុបចំនួន៣,១៨០,០០០ រៀលជូនដល់ គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ឯកឧត្តម ម៉ម ឈឿម បានឱ្យដឹងថា ការចូលរួមដោយស្ម័គ្រចិត្ត នូវការបរិច្ចាគប្រាក់បៀវត្សប្រចាំខែរបស់មន្ត្រីរាជការ ជូនមូលនិធិប្រយុទ្ធនឹងជំងឺកូវីដ១៩ នេះ គឺតបតាមសេចក្តី អំពាវនាវរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឯកឧត្តម ក៍បានបង្ហាញនូវការកោតសសើរចំពោះមន្រ្តីក្រោមឱវាទដែលបានលះបង់និងបានបរិច្ចាគនូវប្រាក់ខែផ្ទាល់ខ្លួន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះផងដែរ៕