នៅក្នុងឱកាសដ៏ឧដុង្គឧត្តមនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ខ្ញុំបាទ ហឹង ចូច និងក្រុមគ្រួសារ សូមលំឱនកាយសម្តែងនូវមនោសញ្ចេតនាគោរពស្រឡាញ់ និងសូមបួងសួងវត្ថុស័ក្តសិទ្ធក្នុងលោក ទេវតាឆ្នាំថ្មី ឆ្នាំជូត ព្រះនាម គោរាគៈទេវី សូមយាងតាមប្រោះព្រំ ថែរក្សា ប្រសិទ្ធពរជ័យវិបុលសុខមហាប្រសើរ គោរពជូនចំពោះ ឯកឧត្តម ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សូមប្រកបនូវសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការដឹកនាំមន្ទីរព័ត៌មានខេត្ត ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងរុងរឿងជានិច្ចនិរន្តរ៍។
សូម ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕