អ្នកនាង សៀវម៉ី ដែលត្រូវបានគេស្គាល់ថា គឺជាតារាហ្វេសប៊ុកល្បីឈ្មោះ និងជាម្ចាស់ក្រុមហ៊ុន Siv Mey Online Shop បានធ្វើអោយម្នាក់ៗ កោតសរសើរពីជោគជ័យ និងសមត្ថភាព បន្ទាប់ពីអ្នកនាងបង្ហោះមុននេះបន្តិចថា អ្នកនាងទិញគ្រឿងពេជ្រម្ដង៤ទៅ៥ឈុត ហើយបើនិយាយពីតម្លៃគឺជិត២០ម៉ឺនដុល្លារ។ អ្នកគាំទ្រភាគច្រើន មិនរិះគន់ចំពោះការបង្អួតគ្រឿងពេជ្រនៅក្នុងកាលៈទេសៈដែលមនុស្សភាគច្រើនកំពុងប្រឈមនឹងការធ្លាក់ចំណូលព្រោះជម្ងឺកូវីត១៩នោះទេ ដោយសារតែអ្នកនាងមុនពេលបង្អួតគ្រឿងពេជ្រ ក៏បានបរិច្ចាគប្រាក់ និងធនធានផ្ទាល់ខ្លួនជាហូរហែរ ជួយដល់សង្គម ដែលមានន័យថាចូលចិត្តលះបង់ជួយដល់សង្គម ដោយមិនមែនគ្រាន់តែបង្អួតពីភាពលូយឆាយ និង ជោគជ័យតែម្យ៉ាង។
គួរបញ្ជាក់ផងដែរថា អ្នកនាង សៀវ ម៉ី គឺជាអ្នកលក់ផលិតផលថែររក្សាសម្រស់ដ៏ល្បីមួយរូប នៅលើបណ្ដាញសង្គមហ្វេសប៊ុក ព្រមទាំងទទួលបានប្រជាប្រិយភាពខ្លាំងមិនចាញ់តារាល្បីៗប៉ុន្មាននោះទេ ជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាតរបស់អ្នកនាង។ អ្នកនាងត្រូវបានអ្នកលេងហ្វេសប៊ុក អោយរស្សនាមថាជាអគ្គនាយកចិត្តធម៌ បន្ទាប់ពីអ្នកនាងចាយលុយបរិច្ចាគជួយសង្គមជាហូរហែរ ដូចជាជួយដល់ជនក្រីក្រ កុមារកំព្រា មន្ទីរពេទ្យគន្ធបុប្ផា និងបរិច្ចាគថវិកាក្នុងសកម្មភាពផ្សេងៗជាដើម។ អ្នកនាងកាន់តែទទួលការសរសើរ នៅពេលជួយទៅលោក Ben ដែលជាអ្នកការពារព្រៃឈឺ ចំនួន២,០០០ដុល្លារ និងបរិច្ចាគជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ចំនួន ៤០,០០០,០០០រៀល មុននេះ។