កំពង់ឆ្នាំង៖ កាលពីរសៀលថ្ងៃទី៤ ខែមិនាឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជូនរថយន្ត៤ និង ដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ត្រី លុយ ឌីណា ចេញដឹកទឹកចែកជូនប្រជាពលរដ្ឋដែលខ្វះ ខាតទឹកសម្រាប់ប្រើប្រាស់ចំនួន៦០ គ្រួសារនៅក្នុងភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
លោក យ៉ង់ សៅវុឌ្ឍី អភិបាលស្រុករលាប្អៀរ បានឲដឹងថា ភូមិអណ្តូងស្នាយ ជាភូមិមួយតែងតែខ្វះខាតទឹកប្រើប្រាស់ នៅរដូវប្រាំង ដោយសារតែតំបន់នេះគ្មានប្រភពទឹក និង ជីកអណ្តូងអត់ចេញ ។
លោកឧត្តមសេនីយ៍ត្រី លុយ ឌីណា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលការងារបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះបានឲដឹងថា ការដឹកទឹកចែកជូនប្រជាពលរដ្ឋ មិនមែនធ្វើតែនៅក្នុងស្រុករលាប្អៀរមួយនេះទេ គឺធ្វើនៅគ្រប់មូលដ្ឋាន ដែលកំពុងខ្វះខាតទឹកប្រើប្រាស់។
លោឧត្តមសេនីយ៍ត្រី លុ ឌីណា បានបញ្ជាក់ថា មន្ត្រីអាជ្ញាធរមូលដ្ឋានត្រូវផ្តល់ព័ត៌មានឲបានទាន់ពេលវេលា ចំពោះករណីមានប្រជាពលរដ្ឋខ្វះទឹកប្រើប្រាស់ ដើម្បីលោកស្នងការចាត់ចែងបញ្ជូនរថយន្តទៅដឹកទឹកចែកជូន ។