កំពង់ឆ្នាំង ៖ កញ្ញា វិន វ៉ាដានី ដែលជានិស្សិតពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជសាខាខេត្តកំពង់ឆ្នាំង ដណ្តើមបាន ពាន រង្វាន់សម្តេចកិត្តិឧទេ្ទសបណ្ឌិត នន្ទ ង៉ែត ក្នុងការប្រកួតនិយាយភាសាអង់គ្លេសនៅក្នុងឆ្នាំ២០១៩ ។
ការទទួលជ័យជំនះរបស់កញ្ញា វិន វ៉ាដានី បន្ទាប់ពីបានធ្វើការប្រកួតយ៉ាងស្វិតស្វាញក្នុងការនិយាយភាសាអង់គ្លេស អស់រយៈ
ពេល១ថ្ងៃ ដែលមានសមណនិស្សិត និស្សិត មកពីពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ៣ទីតាំងផ្សេងគ្នាគឺ សាខាភ្នំពេញ កំពង់ឆ្នាំង និងបាត់ដំបង ដោយមានសណនិស្សិត និស្សិតចំនួន១៥ អង្គ/នាក់ចូលរួម ។
ការប្រកួតប្រជែងនិយាយភាសាអង់គ្លេងនេះ ត្រូវបានធ្វើកាប្រកួតជម្រុះជាបន្តបន្ទាប់ ក្រោមការវាយតម្លៃ របស់ គណកម្មការ សាស្រ្តាចារ្យ ផ្នែកភាសាអង់គ្លេសមកពីពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជចំនួន៧ ដែលទទួលបានពិន្ទុខ្ពស់រហូតដល់ ៦៩៦ពិន្ទុ ជាពន្ទុដែលមានលំដាប់ខ្ពស់ជាងគេ ។
កញ្ញាវិន វ៉ាដានី ជានិស្សិតឆ្នាំទី៤ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជសាខាខេត្តកំពង់ឆ្នាំង មុខវិជ្ជាអក្សរសាស្រ្តអង់
គ្លេស ។ អត្ថបទ៖ង៉ែត ចន្ថា