កំពង់ឆ្នាំង ៖ជននេសាទល្មើសច្បាប់២នាក់ ត្រូវកម្លាំងជំនាញរដ្ឋបាលជលផលសហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ស្រុកកំពង់លែង ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ពីបទធ្វើនេសាទល្មើសច្បាប់ដោយប្រើឧបករណ៍ឆក់ ។

ជនសង្ស័យពីបទឆក់ត្រី ដែលត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួននេះ ១,ឈ្មោះ អឿន តិទ្យ ភេទប្រុស អាយុ២១ឆ្នាំ ។២,ឈ្មោះ អឿន កំសាន្តភេទប្រុស អាយុ១៩ ។ជនសង្ស័យទាំង២នាក់ មានទីលំនៅក្នុងភូមិសំរោង ឃុំពោធិ ស្រុកកំពង់លែង ខេត្តលំពង់ឆ្នាំង ។
ក្នុងពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួន ក្នុងនោះមាន អាំងវិចទ័តឆក់ត្រី១, ដងឆក់១គូរ ,អាគុយ៤០អំពែ ១គ្រឿង ,ខ្សែភ្លើងប្រវែង ៣ម៉ែត្រ ,ការណូតបាឡាស្មាច់១គ្រឿង ។ជនសង្ស័យទាំង២នាក់សមត្ថកិច្ចកំពុងសាកសួ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ ៕










