ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ​អ៊ុក​ រ៉ា​ប៊ុន​ អញ្ជើញ​ចុះ​ពិនិត្យ​ស្ថាន​ភាព​ទឹក​ និង​ការ​ងារ​បង្ករ​​បង្កើន​ផល​ស្រូវ​ប្រាំង​ នៅ​ឃុំ​គោក​បន្ទាយ​ ស្រុក​រលា​ប្អៀរ​

  • កំពង់ឆ្នាំង ៖ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង រួមដំណើរដោយ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ឆ្នាំង និងមន្ត្រីមួយចំនួនទៀត បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវប្រាំង និងជួបសំណេះសំណាលជាមួយប្រជាកសិករ នៅក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ។

    នៅក្នុងឳកាសនោះ ឯកឧត្តម បណ្ឌិតសភាចារ្យ បានណែនាំឲ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់ តាមដានពីស្ថានភាពទឹក និងត្រៀមអន្តរាគមន៍ ជួយសង្គ្រោះស្រូវប្រជាកសិករ ឲ្យបានទាន់ពេលវេលា ។

    លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ឆ្នាំនេះប្រជាកសិករ នៅទូទាំងខេត្តសម្រេចធ្វើការដាំដុះស្រូវប្រាំង បានលើផ្ទៃដី ចំនួន ៥៩ ៨១០ ហិកតា គិតត្រឹមថ្ងៃទី១៨ ខែកុម្ភៈនេះ ប្រជាកសិករសម្តេចប្រមូលផលបានលើផ្ទៃដី ចំនួន ៧ ១២៦ហិកតាហើយ ដោយទទួលបានទិន្នផលជាមធ្យម ៤ ៦៨៦ គីឡូក្រាម ក្នុង១ហិកតា ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង