បុរស​ម្នាក់​យក​គ្រាប់​ (B40)​​ទៅ​បោះ​លេង​ បណ្ដាល​ឲ្យ​ផ្ទុះ​រង​របួស​បួន​នាក់ ​ក្នុង​ស្រុក​បរិបូណ៌

  • កំពង់ឆ្នាំង៖ នៅវេលាម៉ោងប្រមាណ១៦និង២០នាទី នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ មានករណីផ្ទុះគ្រាប់ (B40) នៅចំណុចកោះមនោ ស្ថិតក្នុងភូមិ ឆ្នុកទ្រូ ឃុំ ឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្ត កំពង់ឆ្នាំង ក្នុងករណីនោះបណ្តាលអោយមានមនុស្ស ០៤នាក់រងរបួស ធ្ងន់និងស្រាល។

     

    ជនរងគ្រោះទាំង៤នាក់មានឈ្មោះដូចខាងក្រោម÷
    ១/. ឈ្មោះ សេន សារី ភេទ ប្រុស អាយុ 23ឆ្នាំជនជាតិ ខ្មែរឥស្លាម ( រងរបួសធ្ងន់ )
    ២/. ឈ្មោះ សេន ពូកៅ ភេទ ប្រុស អាយុ 43ឆ្នាំ ជនជាតិ ខ្មែរឥស្លាម ( រងរបួសធ្ងន់ )
    ៣/.ឈ្មោះ សេន ម៉ាលិច ភេទ ប្រុស អាយុ 10ឆ្នាំ ជនជាតិ ខ្មែរឥស្លាម ( រងរបួសស្រាល )
    ៤/. ឈ្មោះ សេន ហ្វីស ភេទ ប្រុស អាយុ 06ឆ្នាំ ជនជាតិ ខ្មែរឥស្លាម (រងរបួសស្រាល ) អ្នកទាំង 04 រស់នៅក្នុង ភូមិ ឃុំ កើតហេតុខាងលើ ។

    បើតាមការបញ្ជាក់របស់សមត្ថកិច្ច មូលហេតុដែលបណ្ដាលឲ្យផ្ទុះ ដោយសារ ឈ្មោះ សេន ម៉ាលិច បានយកគ្រាប់មិនទាន់ផ្ទុះទៅបោះលេង ដោយបោះលើកទី១ មិនផ្ទុះ បោះលើកទី២ បណ្តាលអោយផ្ទុះតែម្តង។ក្រោយពេលកើតហេតុសមត្ថកិច្ចនិងអាជ្ញាធរបានបញ្ជូនជនរងគ្រោះមកសង្គ្រោះនៅមន្ទីរពេទ្យ ។ក្រោយពីបានទទួលព័ត៌មានខាងលើនេះភ្លាមៗលោកចេងចាន់ដូណា អភិបាលស្រុកបរិបូណ៌ ក៏បានដឹកនាំក្រុមការងារចុះទៅសួរសុខទុក្ខជនរងគ្រោះផងដែរ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង