ក្រុម​ការ​ងារ​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត ​ឯក​ឧត្តម​ ហ៊ុន​ ម៉ានី​ ចុះ​ពិនិត្យ ​ព្យាបាល​ជំងឺ​ ជូន​ប្រជា​ពល​រដ្ឋ​ដោយ​ឥត​គិត​ថ្លៃ ​នៅ​ក្នុង​ស្រុក​រលា​ប្អៀរ​ ខេត្ត​កំពង់​ឆ្នាំង​

  • កំពង់ឆ្នាំង ៖ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំដោយ ឯកឧត្តម លេង ផាលី ជាប្រធានប្រតិបត្តិ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ បានចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយឥតគិតថ្លៃ ។

    លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះមកពិនិត្យ ព្យាបាលជំងឺ ជូនដល់ប្រជាពលរដ្ឋ នៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយឥតគិតថ្លៃនាពេលនេះ មានចំនួន៥៥៥នាក់ ដោយបានពិនិត្យ ព្យាបាល ចែកថ្នាំជូនដល់ប្រជាពលរដ្ឋ ជិត១ម៉ឺននាក់ ព្រមទាំងបានធ្វើការបណ្តុះបណ្តាលវិធីសាស្ត្រសង្គ្រោះបឋម និងការអប់រំសុខភាព ផងដែរ។

    ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានសហការរៀបចំ ការពិនិត្យ ព្យាបាល បណ្តុះបណ្តាលវិធីសាស្ត្រសង្គ្រោះបឋម ការអប់រំសុខភាព និងចែកថ្នាំជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងស្រុករលាប្អៀរ នាពេលនេះ ។

    ឯកឧត្តម អភិបាលខេត្ត បានឲ្យដឹងទៀតថា នេះជាលើកទី៩ហើយ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានចុះមកព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង ដោយឥតគិតថ្លៃ ។ ហើយឯកឧត្តម ក៏បានស្នើដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បន្តជួយពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅតាមបណ្តាមូលដ្ឋាននានា នៅក្នុងខេត្តកំពង់ឆ្នាំង ជាបន្តបន្ទាប់ទៀត ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង