បងប្អូនខ្មែរយើងប្រហែលជាបានជ្រាបហើយថា កាលពីប៉ុន្មានខែមុននេះ លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសថា គ្រោងនឹងបើកផ្សារទំនើបលក់តែកសិផលធម្មជាតិ របស់កសិករខ្មែរ បន្ថែមលើទំនួញដីធ្លី ផ្ទះល្វែងក៏ដូចជាផលិតកម្ម ដែលលោកកំពុងមានរាល់ថ្ងៃ គ្រោងបើកផ្សារដែលប្រមូលទិញ តែផលិតផលធម្មជាតិ របស់កសិករខ្មែរនេះ ត្រូវបានមហាជនគាំទ្រជាខ្លាំង ព្រោះវាចំណែកធំមួយជួយដល់កសិករខ្មែរ ឲ្យមានទីផ្សារ។ នៅថ្ងៃទី១៥ ខែ មិនា ឆ្នាំ ២០ ២០ ផ្សារមួយនេះ នឹងបើកដំណើរការសាកល្បង ដែលតាំងផ្សារគឺនៅកណ្ដាល Olympia តែម្ដង។







