សម្ដេច​ក្រទ្បា​ហោម​ ស ​ខេង​ អញ្ជើញ​ជា​អធិប​តី​ពិ​ធី​ក្រុង​ពាលី​ និង​ចម្រើន​ព្រះ​បរិត្ត ​អគារ​ទី​ស្ដី​ការ​ក្រសួង​មហា​ផ្ទៃ​ថ្មី​

នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីក្រុងពាលី និងចម្រើនព្រះបរិត្ត អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី និង នាយឧត្ដមសេនីយ៍ នេត សាវឿន ឯកឧត្ដម ស សុខា រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងមហាផ្ទៃផងដែរ។

សូមរំលឹកថា អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង ។ អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃចំណាយថវិការប្រមាណ៦០លានដុល្លារសហរដ្ឋអាមេរិក ។

អាគារទីស្តីការរបស់ក្រសួងមហាផ្ទៃ មានផ្ទៃដីសរុបទំហំ៥,៦ ហិចតា ផ្នែកខាងមុខនៃអាគារ នេះ បែទៅទិសខាងកើតស្របតាមផ្លូវព្រះនរោត្តម និងបែមុខ​ចំទន្លេរធំៗទាំងបួន ដែលគេហៅថាទន្លេចតុមុខ។ អាគារទីស្តីការរបស់ក្រសួមហាផ្ទៃ នេះមានទំហំ ១៥៣ម៉ែត្រ គុណ ៨៣ម៉ែត្រ មានកំពស់៩ជាន់ មិនរាប់ បញ្ចូល ជាន់ផ្ទាល់ដី និងជាន់ សម្រាប់ចំណតរថយន្តដែលអាចចតរថយន្តក្នុងអាគារបានសរុប ចំនួន៣៣០គ្រឿង។

ចំណែក ឯប្លង់ស្ថាបត្យកម្ម អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ ជាប្រភេទស្ថាបត្យកម្ម ក្លាសិក រចនាបទខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួន៥ លំនាំតាមប្រាសាទអង្គវត្ត កំពូលប្រាំ ដោយអនុលោមតាមគោលការណ៍សមមាត្រ នៃរូបរាងអគារ នឹងបានគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ ខ្យល់ ចេញចូលគ្រប់គ្រាន់ ប្រកបដោយផាសុខភាព ស័ក្តសមជាទីកន្លែងធ្វើការរួមបែបសម័យទំនើបថ្មី ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង