នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៨៧ ប្រជាជននៅលើផែនដីមានចំនួនប្រាំពាន់លាននាក់ លុះមកដល់ឆ្នាំ២០១៨ ចំនួននេះបានកើនឡើងដល់៧,៧ពាន់លាននាក់។
ប្រទេសចិនមានចំនួនប្រជាជនច្រើនជាងគេគិតក្នុងឆ្នាំ២០១៨ គឺស្មើនឹង១៨,៧០ភាគរយនៃប្រជាជនលើផែនដី តាមពីក្រោយដោយឥណ្ឌាចំនួន១៧,៨៨ភាគយ និងសហរដ្ឋអាម៉េរិកឈរលំដាប់លេខរៀងទីបីមានចំនួន៤,៤៩ភាគរយ។
អង្គការសហប្រជាជាតិប៉ាន់ប្រមាណថានៅឆ្នាំ២១០០ប្រជាជននៅលើផែនដីនឹងឡើងដល់១០,៩ពាន់លាននាក់។ បើគិតនៅទ្វីបអាស៊ីវិញត្រឹមឆ្នាំ២០៧០ នឹងមានចំនួនប្រជាជន៥,២៧ពាន់លាននាក់៕
ដកស្រង់ពីវិបសាយសប្បាយ www.news.sabay.com.kh