នគរបាល ឃាត់ខ្លួនឪពុកដែលប្រព្រឹត្តអំពើហឹង្សាលើកូនស្រី នៅខេត្តស្វាយរៀង

  • កាលពីថ្ងៃទី២០ កញ្ញា ២០២០ មានការភ្ញាក់ផ្អើលលើបណ្ដាញ​ទំនាក់ទំនងសង្គម ដោយឪពុកបានប្រើ​ហិង្សាលើ​កូនស្រី​ដូចសត្វតិរច្ឆាន នៅខេត្ត​​​ស្វាយ​​រៀង ។

    ហ្វេសប៊ុកឈ្មោះ «Bee Nang Sad» ថា «ខ្ញុំសូមអោយខាងច្បាប់ជួយរកយុត្តិធម៌អោយប្អូនស្រីខ្ញុំផងចុះ ។ ព្រោះឪពុកក្មេងស្រីនេះ បានបង្កបញ្ហា​​ដល់​គ្រួសារ​​​ជាច្រើនលើកច្រើនសារ ។ មកពីផឹកស៊ីម្តងៗតែងរករឿងប្រពន្ធវាយធ្វើបាបប្រពន្ធរួមទាំងកូនរហូតប្រពន្ធទ្រាំរស់នៅជាមួយលែងបាន សម្រេច​​ចិត្ត​​ចាក​​ចេញពីគ្រួសារមួយរយៈ។ ឥឡូវនេះធ្វើបាបប្អូនស្រីខ្ញុំទៀតហើយ តែខ្ញុំជួយអ្វីមិនបានព្រោះខ្ញុំជាស្រីមិនហ៊ានទេ បានត្រឹមលួចថតទុកជាភស្តុ តាង ជូនដល់លោកអ្នកខាងច្បាប់ជួយដោះស្រាយប៉ុណ្ណោះ ។ តើអំពើគាត់នេះសមជាឪពុកគេទេ បងប្អូនជួយមើលហើយគិតតាមការគួរផង»។

    បន្ទាប់ពីទទួលបាន​ព័ត៌មាននេះ លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្តស្វាយរៀង បានបញ្ជាឱ្យកម្លាំងជំនាញធ្វើអន្តរាគមន៍​​បន្ទាន់ចុះដល់​កន្លែង​កើត​​​ហេតុនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២២:០០នាទីយប់។

    លោក អែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត បានឲ្យដឹងថា ករណី​នេះ កើតឡើងនៅក្រុងបាវិត ខេត្តស្វាយ​រៀង កាលពីសប្តាហ៍មុន ដែលពេល​​នេះ​ កម្លាំងប៉ុស្តិ៍នគរបាលច្រកម្ទេសកំពុងធ្វើការសួរនាំ និងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ។

    តាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានបញ្ជាក់ថា ជនសង្ស័យប្រព្រឹត្តអំពីហិង្សា​លើកូន​​ស្រីនោះ​​ត្រូវ​បាន​​​ចាប់ខ្លួនបានហើយ និងកំពុងកសាងសំណរឿងតាមផ្លូវច្បាប់។

    ប្រភព៖ គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង