អតីត​សិស្ស​មធ្យម​សិក្សា​ទុតិ​យ​ភូមិ​ឆ្នាំ​២០០៧ ​នៃ​​វិទ្យា​ល័យ​ព្រះ​បាទ​សុ​រា​ម្រឹត​ រៀប​ចំ​ធ្វើ​កម្ម​វិ​ធី​ជួប​ជុំ​ក្រោម​​ប្រធាន​​បទ​ មិត្ត​ភាព​ សាម​គ្គី​ភាព​ និ​រន្តរ​​ភាព​

  • កំពង់ឆ្នាំង ៖ អតីតសិស្សមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០០៧ នៃវិទ្យាល័យព្រះបាទសុរាម្រឹត ក្រុងកំពង់ឆ្នាំង កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣បានរៀបចំធ្វើពិធីជួបជុំមួយក្រោមប្រធានបទ « មិត្តភាព សាមគ្គីភាព និរន្តភាព » ដែលពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង ។

    ការរៀបចំកម្មវិធីជួបជុំ អតីតសិស្សមធ្យមសិក្សាទុតិយភូមិឆ្នាំ២០០៧ នៃវិទ្យាល័យព្រះបាទសុរាម្រឹតនាពេលនេះ ធ្វើឡើងក្នុងគោលបំណងឱ្យអតីតសិស្សទាំងអស់ បានរំលឹកឡើងវិញ នូវអនុស្សាវរីយ៍ពីអតីតកាល ដែលធ្លាប់សិក្សារៀនសូត្រជាមួយគ្នា ជាពិសេសចង់ជួបលោកគ្រូ អ្នកគ្រូ ដែលធ្លាប់បង្ហាត់បង្រៀន។ ដើម្បីសម្ដែងនូវការដឹងគុណ ដល់លោកគ្រូអ្នកគ្រូ ដែលបានខិតខំបង្ហាត់បង្រៀនសិស្សានុសិស្សនាពេលកន្លងមក និងប្រមូលថវិកាជួយដល់សិស្សក្រីក្រផងដែរ ។


    នៅក្នុងកម្មវិធីជួបជុំនេះ អតីតសិស្សមធ្យមសិក្សាទុតិយភូមិឆ្នាំ២០០៧ នៃវិទ្យាល័យព្រះបាទសុរាម្រឹត បានចូលរួមដាំដើមឈើ និងចែកអំណោយដល់សិស្សក្រីក្រចំនួន២៥នាក់ ក្នុងម្នាក់ៗទទួលបានកង់១គ្រឿង អាវ២សៀវភៅ១០ក្បាល កាបូបស្ពាយ១ ប៊ិចក្រហម៥ដើម ប៊ិចខៀវ៥ដើម បន្ទាត់១ ទឹកលុប១ដើម រ៉ាប់ប៉ុកទ័រ១ បន្ទាត់កែង១ ហ្វឺតហាយឡាយ១ដើម ដបទឹក១ និងកាបូបយួរដៃ ចំនួន១ ។ ហើយនៅក្នុងពិធីនេះក៏មានការរៀបចំ ពិសារអាហារសាមគ្គីផងដែរ. ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង