កំពង់ឆ្នាំង ៖ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានចុះផ្សព្វផ្សាយ និងអប់រំ ជាបន្តបន្ទាប់ ដល់ប្រជាពលរដ្ឋប្រកបមុខរបរឆ្អើរត្រី
ឲ្យមានការប្រុងប្រយ័ត្ន ក្រោយពីមានករណីអគ្គិភ័យឆេះបំផ្លាញផ្ទះអស់ជិត៣០ខ្នង កាលពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៣ កន្លងទៅ ។

មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ច បានណែនាំឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ដោយត្រូវធ្វើរោងឆ្អើរត្រី នៅដាច់ដោយឡែកនិងឆ្ងាយពីផ្ទះស្នាក់នៅ ។ ក្នុងនោះត្រូវមានបំពង់ពន្លត់អគ្គិភ័យនិងពាងទឹក ដើម្បីត្រៀមបង្ការនៅពេលមានគ្រោះអគ្គិភ័យកើតឡ់ងជាយថាហេតុ ។

នៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង គេសង្កេតឃើញមានប្រជាពលរដ្ឋជាច្រើនគ្រូសារបានប្រកបមុខរបរឆ្អើរត្រីលក់ ហើយនៅក្នុងសង្កាត់មួយនេះ ក៏តែងតែកើតមានគ្រោះអគ្គិភ័យ ជាញឹកញាប់ផងដែរ ដែលផ្តើមចេញពីការឆ្អើរត្រី ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៣ មានករណីអគ្គិភ័យមួយបានកើតឡើងបណ្តាលឲ្យឆេះបំផ្លាញផ្ទះអស់ចំនួន២៧ខ្នង ដែលករណីនេះ ត្រូវសមត្ថកិច្ចអះអាងថា ផ្តើមចេញពីការឆ្អើរត្រី. ៕