សាលារៀនបញ្ញវន្តអង្គរ សាខាខេត្តកំពង់ឆ្នាំង ត្រូវបានផ្តល់កិត្តិយសពីសំណាក់ថ្នាក់ដឹកនាំ មន្ទីរអប់រំ យុវជន និងកីឡា ចួលរួមដាក់តាំង និងធ្វើបទបង្ហាញនូវ “ពិព័រណ៍វិទ្យាសាស្ត្រ និងស្នាដៃសិស្ស” ក្នុងឱកាសប្រជុំសន្និបាតអប់រំប្រចាំឆ្នាំ២០២៣ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី២៨-២៩ កុម្ភៈ ២០២៤។

ពិព័រណ៍ស្នាដៃសិស្សផ្នែកវិទ្យាសាស្ត្រ របស់សាលារៀនបញ្ញវន្តអង្គរ សាខាខេត្តកំពង់ឆ្នាំង ត្រូវបានអញ្ជើញចូលរួមទស្សនា និងលើកទឹកចិត្តពីសំណាក់ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម យិន សាវ៉េន អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក ស៉ឹម ប្រិម ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងថ្នាក់ដឹកនាំមន្ទីរ-ស្ថាប័នជុំវិញខេត្ត។

ក្នុងចំណោមស្នាដៃជាច្រើនផ្សេងទៀតរបស់សិស្ស សាលារៀនបញ្ញវន្តអង្គរ សាខាខេត្តកំពង់ឆ្នាំង ក៏មានការធ្វើបទបង្ហាញអំពីស្នាដៃគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រធំៗចំនួន២ ដែលសិស្សឆ្នើមរបស់យើងធ្លាប់បានយកទៅចូលរួមបង្ហាញ និងប្រកួតនៅប្រទេសកូរ៉េខាងត្បូង និងប្រទេសសឹង្ហបុរី កាលពីឆ្នាំ២០២៣កន្លងមកផងដែរ។











