សមិទ្ធិ​ផល​ថ្មី​នៅ​ក្នុង​វត្ត​ទេព​ធីតា​រាម​ សង្កាត់​ផ្សារ​ឆ្នាំង​ ក្រុង​កំពង់​ឆ្នាំង​ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​

កំពង់ឆ្នាំង ៖ សមិទ្ធិផលដែលទើបនឹងកសាងថ្មី ក្រោមការដឹកនាំ របស់ព្រះវិមលញាណ ឆន ឆុង ព្រះគ្រូចៅអធិការវត្តទេពធីតារាម ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវបានប្រារព្វធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមព្រះអធិបតីភាព មហាសង្ឃរាជ កត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៣ ។

និមន្តនិងអញ្ជើញចូលរួមនៅក្នុងពិធីនេះផងដែរ មានព្រះទេពមុនី សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំង ឯកឧត្តម គុយ ចន្ថា សមាជិកក្រុមប្រឹក្សាខេត្ត លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង មន្ត្រីអាជ្ញាធរមូលដ្ឋាន និងប្រជាពុទ្ធិបរិស័ទ្ទយ៉ាងច្រើនកុះករ ។

លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ក្រោមម្លប់សន្តិភាព ប្រទេសជាតិយើងបាននឹងកំពុងមានការអភិវឌ្ឍន៍រីក​ចម្រើន​​លើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ ។ សមិទ្ធិផលថ្មីៗជាច្រើន នៅក្នុងវិស័យព្រះពុទ្ធសាសនា ដែលបានកើតឡើងនៅក្នុងទីអារាមនេះ ក៏ដោយសារតែប្រទេសជាតិយើង មានសុខសន្តិភាព ។

លោក អភិបាលរងខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសតំណាងរាស្ត្រ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ និងដើម្បីជ្រើសរើសថ្នាក់ដឹកនាំជាតិ ដែលមានសមត្ថភាពក្នុងការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ក្រោមម្លប់សុខសន្តិភាពដូចសព្វថ្ងៃជាបន្តទៀត ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង