ជំនន់​ទឹក​ភ្លៀង​បណ្តាល​ឲ្យ​ខូច​ខាត​ផ្លូវ​ជា​ច្រើន​ខ្សែ​និង​ស្លាប់​មនុស្ស ​ម្នាក់​ នៅ​ក្នុង​ស្រុក​សាម​គ្គី​មានជ័យ​

  • កំពង់ឆ្នាំង ៖ ជំនន់ទឹកភ្លៀងកាលពីសប្តាហ៍មុនបណ្តាលឲ្យខូចខាតផ្លូវក្រាលកៅស៊ូ ផ្លូវលំ ជាច្រើនខ្សែ និងស្លាប់មនុស្សម្នាក់ នៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

    លោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ បានឲ្យដឹងថា ជំនន់ទឹកភ្លៀងកាលពីសប្តាហ៍មុននេះ បណ្តាលឲ្យប៉ះពាល់ដល់ឃុំចំនួន៩ ហើយឃុំដែលរងផលប៉ះពាល់ខ្លាំងជាងគេមាន ឃុំត្បែងខ្ពស់ ឃុំស្វាយជុក ឃុំពាម ឃុំឈានឡើង ឃុំក្រាំងល្វា និង ឃុំខ្នាឆ្មារ ។

    លោកអភិបាលស្រុក បញ្ជាក់ឲ្យដឹងថា ទឹកជំនន់ខុសរដូវនេះបណ្តាលឲ្យលិចផ្លូវក្រាលកៅស៊ូ ប្រវែង៣ ១០០ម៉ែត្រ ខូចជើងទេប្រវែង២ ២០០ម៉ែត្រ, លិចផ្លូវក្រាលក្រួសក្រហមចំនួន១០ខ្សែ ប្រវែង៣៣ ១០០ម៉ែត្រ ទឹកហូរច្រោះខូចជើងទេប្រវែង៣ ២៤០ម៉ែត្រ , ខូចខាតស្ពានចំនួន១កន្លែង លូរំដោះទឹកចំនួន៣កន្លែង និងបណ្តាលឲ្យស្លាប់មនុស្សម្នាក់ផងដែរ ។

    នៅក្នុងឳកាសអញ្ជើញចុះពិនិត្យមើលផលប៉ះពាល់ដោយសារទឹកជំនន់នេះ កាលពីថ្ងៃទី១៧ខែមករា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដល់មន្ត្រីជំនាញនិងមន្ត្រីអាជ្ញាធរ ត្រូវសហការគ្នាលើកគម្រោងធ្វើការជួសជុលឲ្យបានឆាប់រហ័សបំផុត ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង