ឯកឧត្តម​ ខៀវ​ កាញារីទ្ធ​ និង​ឯកឧត្តម​ ផៃ​ ស៊ី​ផាន​ អញ្ជើញ​​ជា​អធិប​តី​បើ​ក​កិច្ច​ប្រជុំ​ពិភា​ក្សា​និង​ផ្សព្វ​ផ្សាយ​ស្តី​ពី​ “ យុទ្ធ​សាស្ត្រ ​នយោ​បាយ​ព័ត៌​មាន​ ” ​

  • កិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយស្តីពី “យុទ្ធសាស្ត្រនយោបាយព័ត៌មាន” ដើម្បីបំផុសផ្សព្វផ្សាយនូវទស្សនទាន និងសមិទ្ធផល ក្នុងអាណត្តិទី៦ របស់រាជរដ្ឋាភិបាល ដែលបានអនុវត្តនៅថ្នាក់ក្រោមជាតិ រៀបចំឡើងដោយអង្គភាពអ្នកនាំ ពាក្យរាជរដ្ឋាភិបាលនាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃក្រោមអធិបតី ភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្ររាជរដ្ឋាភិបាល ។

    អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះដែរ មានអ្នកនាំពាក្យ មកពីគ្រប់ក្រសួង-ស្ថាប័ន អភិបាលរង ទទួលបន្ទុកកិច្ចការអ្នកនាំពាក្យ និង ប្រធានមន្ទីរព័ត៌មាន រាជធានី-ខេត្ត ជាច្រើនរូបទៀត ។

    កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ផ្តោតលើការធ្វើយុទ្ធនាការ ពន្យល់ផ្សព្វផ្សាយ ដល់សាធារណជនអំពីសមិទ្ធផលការងាររបស់មន្ទីរជំនាញនានាជុំវិញ រាជធានី-ខេត្ត រួមគ្នាធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពី “ភាពជោគជ័យរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលរាជធានី-ខេត្ត ដើម្បីរៀបចំវេទិកាសាធារណៈក៏ដូចជាវេទិកាឆ្លើយឆ្លងតាមរលកធាតុ អាកាសទៅដល់មូលដ្ឋានផ្ទាល់ របស់ប្រជាពលរដ្ឋ នៅក្នុងដែនដី នៃរដ្ឋបាលរាជធានី-ខេត្ត របស់ខ្លួន ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង