បុរស​ម្នាក់​ដើ​រ​ឆ្លង​ផ្លូវ ត្រូវ​រថយន្ត​បុកស្លាប់លើផ្លូវជាតិលេខ៥ ក្នុង​ស្រុក​កំពង់​ត្រឡា​ច​

កំពង់ឆ្នាំង ៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយ រថយន្ត ខណៈរងគ្រោះកំពុងដើរឆ្លងផ្លូវ ។ ហេតុការណ៍នេះ​បានកើត​ឡើងកាល​ពីម៉ោង១៥និង៣០នាទីថ្ងៃទី១ ខែមិថុនា ឆ្នាំ​២០២០នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៥៥និង៥៦ ស្ថិតក្នុងភូមិច្រករមៀត ឃុំអូឬស្សី ស្រុកកំពង់​ត្រឡា​ច ខេត្តកំពង់ឆ្នាំង ។

មន្ត្រីនគរបាលចរាចរណ៍ បានអោយដឹងថា ជនរងគ្រោះមានឈ្មោះឈឿន សុគុណ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ត្រែង​ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល ។

មន្ត្រីនគរបាលខាងលើបានអោយដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរ​ឆ្លងផ្លូវ ហើយក៏ត្រូវរថយន្ត ប្រាដូ​មួយ​គ្រឿង ពណ៌ស្ក ពាក់ស្លាកលេខបាត់ដំបង 2 A -6566 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង បើកក្នុងល្បឿនលឿន​បាន​ជ្រុលទៅបុក ជនរងគ្រោះដែលកំពុងតែដើរឆ្លងផ្លូវបណ្តាលអោយស្លាប់ភ្លាមៗតែម្តង ។ ក្រោយពេលកើតហេតុ អ្នកបើកបរ រថយន្តបានចុះពីលើរថយន្តគេចខ្លួនបាត់ស្រម៉ោល ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចទាក់ទងក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង