តារាចម្រៀង នឿន នាគសុីណាត្រា ដែលទើបតែបញ្ចប់ជីវិត នៅលីវជាមួយភរិយា ជាតារាសម្តែងអ្នកនាង ស៊ីម សេរីរ័ត្នមុនី ធ្វើអោយអ្នកគាំទ្រសរសើរថា ស្នេហាគេទាំង២តស៊ូ។ កាន់តែចាប់អារម្មណ៏ជាងនេះទៀតនោះ នឿន នាគសុីណាត្រា បានចេញបទចម្រៀងន័យស្នេហាមួយ យ៉ាងផ្អែមល្ហែម ដែលអាថ៌កំបាំងនៃបទនោះ មានការលើកឡើងថាលោកយកចិត្តទុកដាក់ណាស់។
បទចម្រៀង«អូនប្រពន្ឋ» ដែលបានចេញជាកម្រងចម្រៀងនៅ លើបណ្តាញសង្គម និងនៅយូធូប ច្រៀងផ្ទាល់ដោយលោក ណាត្រា បានចាក់ចំមិត្តអ្នកស្តាប់ខ្លាំងតែម្តង។ បទនេះនិយាយពីចំណងស្នេហាតាំងពីកម្លោះ ក្រមុំរហូតតស៊ូក្លាយជាប្រពន្ឋពេញច្បាប់ ក្រោមការពរជ័យពីសាច់ញាតិបងប្អូន។ ជាពិសេសបទខាងលើក៏ មានការចូលរួមសម្តែងពីលោកណាត្រា និងភរិយា បង្ហាញភាពផ្អែមល្ហែមដាក់គ្នា។ ម្ល៉ោះហើយប្តីប្រពន្ធដែលរៀបការ ច្រើនឆ្នាំមានកូនចាំបានស្តាប់បទ នេះពិតជាយល់គ្នាហើយបង្កើតសេចក្តីស្រឡាញ់ខ្លាំងទៀត។

លោក នាគសុីណាត្រា បានបង្ហាញចំណាប់អារម្មណ៏ថា បទ«អូនប្រពន្ឋ» ជាការតាក់តែងនិពន្ឋដោយរូបលោកផ្ទាល់ ខំសរសរតែងតាំងពីមុនរៀបការ។ បំណងចង់ជាកាដូចែកជូន មិត្តអ្នកស្តាប់ និងជូនដល់ភរិយាជាទីស្រឡាញ់ផងដែរ។ លោកមានតែខិតខំថែរក្សា ចំណងស្នេហានេះអោយរិតតែល្អ បន្តទៀត។ បើទោះជាការហើយមែន តែយើងទាំង២មិនបោះបង់សិល្បៈឡើយ និងស្រវាអោយច្រើនជងមុន។ ពិសេសភរិយាគាត់ត្រៀមរឿងដាក់ បញ្ចាំង ប្រមាណ៥ទៅ៦រឿង តាមកញ្ចក់ទូរទស្សន៏។ ព្រោះតស៊ូសិល្បៈទើប យើងទាំង២ ពិបាកដើរចេញ ក្រោយនឹកឃើញភាពកម្សត់ៗ។












