ឯក​ឧត្តម​ សឹង​ សំណាង​ ប្រាប់​បេក្ខ​ភាព​ក្រុម​ប្រឹក្សា​ឃុំ​ គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ត្រូវ​បម្រើ​ប្រជា​ពល​រដ្ឋ​ដោយ​ស្មោះ​ត្រង់​

  • កំពង់ឆ្នាំង ៖ ឯកឧត្តមបណ្ឌិត សឹង សំណាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះ បានជួបសំណេះ សំណាលជាមួយបេក្ខភាពក្រុមប្រឹក្សាឃុំទាំង៩នៅក្នុងស្រុកកំពង់លែង ដែលត្រូវបានជ្រើសតាំងសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥។

    បេក្ខជនក្រុមប្រឹក្សាឃុំ ពេញសិទ្ធិ និង បម្រុងចំនួន ១១២នាក់ បានចូលរួមក្នុងកិច្ចសំណេះសំណាល ទទួលយកអនុសាសន៍នានា ដែលផ្តល់ជូនដោយឯកឧត្តមបណ្ឌិត សឹង សំណាង។

    ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត បានបកស្រាយពន្យល់ពីនិតិវិធីជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ។ បន្ថែមពីលើនោះ ឯកឧត្តមបណ្ឌិត បានក្រើនរំលឹកដល់បេក្ខភាពក្រុមប្រឹក្សាឃុំទាំងអស់ថា ពេលទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ត្រូវចុះជួបប្រជាពលរដ្ឋ និងត្រូវយកចិត្តទុកដាក់លើសុខទុក្ខ និងក្តាប់ឱ្យបានពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។

    ឯកឧត្តម បណ្ឌិត សឹង សំណាង បានដាស់តឿនទៀតថា ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិថ្មី ត្រូវប្រឹងប្រែងបម្រើសេវាជូនប្រជាពលរដ្ឋដោយស្មោះស្ម័គ្រ មិនគិតពីផលប្រយោជន៍បុគ្គល ត្រូវឈរលើទស្សនៈដឹកនាំឃុំ-សង្កាត់ ឱ្យបានទូលំទូលាយ ទើបអាចអភិវឌ្ឍន៍ប្រទេសរីកចម្រើនបានឆាប់រហ័ស ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង