ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត ដឹ​ក​នាំ​គណៈ​ប្រតិភូ​​អញ្ជើញ​​ទស្សនកិច្ច​នៅ​កង​​ពល​តូច​ឆត្រ​​យោង​​លេខ១ និងសាលាទ័ព​ជំនាញ FUJI នៃ​កង​ស្វ័យ​​​ការពារ​​​ជើងគោកជប៉ុន

  • នាថ្ងៃទី១៥ និង១៦ ខែកុម្ភៈ ឆ្នាំ២០២២ បន្ថែមលើជំនួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងកងកម្លាំងស្វ័យការពារជប៉ុន ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូអញ្ជើញ​ទស្សន​កិច្ច​នៅ​កងពលតូចឆត្រយោងលេខ១ និងសាលាទ័ពជំនាញ FUJI នៃកងស្វ័យការពារជើងគោកជប៉ុន ដើម្បីសិក្សាស្វែងយល់​ដកបទ​ពិសោធន៍ ព្រមទាំងលទ្ធភាពក្នងការបង្កើតកិច្ចសហប្រតិបត្តិការ។

    ជា​​មួយគ្នានោះ​ គណៈប្រតិភូក៏បានអញ្ជើញស្តាប់បទបង្ហាញអំពីអង្គភាព ទស្សនាការសម្តែង​លោតឆត្រ​យោង ការ​ហ្វឹក​ហ្វឺន​បាញ់​គ្រាប់​ពិត​ពី​រថក្រោះ និង​ការដាក់តាំង​យុទ្ធោ​បករណ៍​ផ្សេងៗផងដែរ។

    គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវការរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកកម្ពុជានេះ គឺតបតាម​ការ​អញ្ជើញរ​​បស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខណៈដែល​ប្រមុខរាជ​​រដ្ឋាភិ​​​បាល​​​​នៃ​​ប្រទេ​​ស​ទាំងពីរកម្ពុជា-ជប៉ុន បានឯកភាពគ្នាប្រារព្ធខួបទី៣០ ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ជប៉ុននៅកម្ពុជា ហើយ​​ដែល​​​ប្រតិបត្តិកា​រ​​នេះ ជាប្រតិបត្តិការក្រៅប្រទេសលើកទី១ របស់កង​កម្លាំងស្វ័យការពារជប៉ុន ក្នុង​ក្របខ័ណ្ឌអង្គការសហប្រជាជាតិ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង