ខេត្ត​កំ​ពង់​ឆ្នាំង រក​ឃើញ​ករណី​វិជ្ជមាន​កូវីដ-​១៩ ចំនួន​មួយ​ករណី​ថ្មី

  • រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២២ ឧសភានេះ បានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១ករណីថ្មីបន្ថែមទៀត គឺឈ្មោះ វ៉ៃ បុនលាភ ភេទប្រុស អាយុ ១៨ឆ្នាំ មានអាស័យដ្ឋាននៅភូមិត្រពាំងបួន ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្ត កំពង់ឆ្នាំង។
    រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា ឈ្មោះ វ៉ៃ បុនលាភ ភេទប្រុស ជាពលករត្រឡប់មកពីប្រទេសថៃតាមច្រកអូស្មាច់ ធ្វើដំណើរ​តាម​រថយន្តកងទ័ព មានរួមដំណើរចំនួន ៨នាក់ មកដល់មណ្ឌលចត្តាឡីស័កសាលាគំរូក្រុងនៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។ នៅថ្ងៃ ទី២០​ ខែឧសភា ឆ្នាំ២០២១ បានយកសំណាក ហើយជាលទ្ធផលគឺវិជ្ជមានកូវីដ-១៩។ បច្ចុប្បន្ន អ្នកជំងឺ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅមន្ទីរ​ពេទ្យ​ខេត្តកំពង់ឆ្នាំង។
    គួរបញ្ជាក់ថា ក្នុង”ព្រឹត្តិការណ៍​សហគមន៏ ២០កុម្ភៈ” ខេត្តកំពង់ឆ្នាំង បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុបចំ​នួន ៧៥នាក់។ ក្នុងនោះមាន អ្នកជាសះស្បើយសរុប ២៩នាក់ កំពុង​សម្រាក​ព្យាបាល​សរុបចំ​​នួន ៤៤នាក់ និងអ្នកស្លាប់​ចំនួន ២នាក់។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង