លោក​ជំ​ទា​វ ឱ​ វណ្ណ​ឌីន​៖ អ្នក​ស្លាប់​ដោយ​ជំ​ងឺ​កូ​វីដ​ ១៩​ មួយ​ចំ​នួន​ធំ​ គឺ​មក​ពី​មិន​បាន​ចាក់​វ៉ាក់​សាំង​

  • កំពង់ឆ្នាំង ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានគូសបញ្ជាក់ថា ករណីស្លាប់ដោយជំងឺកូវីដ១៩ មួយចំនួនធំ គឺសុទ្ធតែអត់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ។

    ការថ្លែងដូច្នេះរបស់លោកជំទាវ ឱ វណ្ណឌីន ក្នុងឱកាសអញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើង នៅខេត្ដកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ។

    លោកជំទាវ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងបន្ដថា «អ្នកដែលមិនបានទៅចាក់វ៉ាក់សាំង ពេលឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ៤-៥ថ្ងៃ នឹងវិវឌ្ឍទៅសភាពធ្ងន់ធ្ងរ ។ កន្លងមកយើងសង្កេតឃើញថា អ្នកដែលស្លាប់មួយចំនួនធំ គឺសុទ្ធតែអត់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩» ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង